(ភ្នំពេញ)៖ គម្រោង THE RESIDENCE របស់ក្រុមហ៊ុន Daline Property Development Co.,LTD ជាប្រភេទគម្រោងផ្ទះអាជីវកម្មទំនើប មានទីតាំងស្ថិតក្នុងតំបន់សក្ដានុពលអភិវឌ្ឍន៍លើផ្លូវ ៦០ ម៉ែត្រ ជាប់នឹងបុរី ប៉េង ហួត ដឺស្តាមេរាហ្កាដិន និងចំនាយពេលត្រឹមតែ៥នាទី ពីផ្សារទំនើប AEON Mall 3 នឹងចាប់ផ្តើមបើកលក់ផ្ទះអាជីវកម្មឆាប់ៗនេះ។
នេះជាតំបន់ថ្មី កៀកនឹងកណ្តាលរាជធានី មានហេដ្ឋារចនាសម្ព័ន្ឋធំៗ និងហ៊ុព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅឋានសំបូរបែបជាច្រើនទៀត។
គម្រោង THE RESIDENCE ផ្តោតលើគុណភាពសំណង់ ដែលមានរចនាបថដ៏ល្អឥតខ្ចោះទាំងក្នុងនិងក្រៅ ផ្ទះធំទូលាយ មានផ្លូវខ្វែងខ្វាត់នៅក្នុងបុរី ផ្ដល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ។
លើសពីនេះទៀត គម្រោងនេះ បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបរិស្ថានបុរីទាំងមូល រួមមានសួនច្បារ កន្លែងក្មេងលេង ដែលធានានូវភាពងាយស្រួល សុវត្ថិភាព ផាសុខភាព និងសហគមន៍ថ្មីស្រឡាងសម្រាប់ស្វាគមន៍អតិថិជនទាំងអស់៕
ព័ត៌មានលម្អិតនៃគម្រោង THE RESIDENCE ដែលនឹងចាប់ផ្ដើមបើកលក់ផ្ទះអាជីវកម្មឆាប់ៗនេះ សូមស្វែងរកទីតាំងដែលមានដូចខាងក្រោម៖
*ទីតាំងគម្រោង : https://goo.gl/maps/G9u64uMm7V2wtRLEA
*ឬទំនាក់ទំនងមកកាន់លេខ៖ 078 31 32 33/096 831 32 33/ 088 931 32 33