(អ៊ុយរ៉ាហ្គាយ)៖ កីឡាករខ្សែប្រយុទ្ធសំខាន់ Luis Suarez នឹងខកខានជំនួបធំពេលអ៊ុយរ៉ាហ្គាយ ប៉ះប្រេស៊ីលក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅព្រឹកស្អែកនេះ ដោយសារឆ្លងជំងឹ Covid-19 ដែលបានកំពុងស្នាក់នៅដាច់ដោយឡែកពីគេផងដែរ។
បន្ថែមលើនេះ កីឡាករវ័យ ៣៣ឆ្នាំ Suarez ក៏នឹងអវត្តមានពេល Atletico Madrid ប៉ះអតីតក្លិបចាស់របស់គេ FC Barcelona ក្នុងក្របខណ្ឌ La Liga នាចុងសប្តាហ៍នេះទៀតផងសម្រាប់ជើងទី១ ក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ។
Luis Suarez ទើបតែបានរួមចំណែកជួយអ៊ុយរ៉ាហ្គាយ រកបាន ៣ពិន្ទុជាលើកទី២ ក្នុងចំណោម ៣ប្រកួតលេងវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អាមេរិកឡាទីន ដែលបានរកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៣-០ ទៅលើម្ចាស់ផ្ទះកូឡុំប៊ីកាលពីសប្តាហ៍មុន មុនពេលឆ្លងជំងឺផ្លូវដង្ហើមបែបនេះ ដែលធ្វើឲ្យរូបគេខកខាន ២ប្រកួតសំខាន់ផងដែរក្នុងសប្តាហ៍នេះ៕