(ភ្នំពេញ)៖ ជីប ម៉ុង លែន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេនៅកម្ពុជា កំពុងចូលរួមកែប្រែមុខមាត់ និង សេដ្ឋកិច្ចក្នុងតំបន់ខណ្ឌសែនសុខ យ៉ាងសំខាន់។
ជីប ម៉ុង លែន កំពុងពន្លឿនការអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលមានផ្ទៃដីសរុបប្រមាណជាង២៦០ហិកតា ដូចជាកែលម្អទីលានវាយកូនហ្គោលឲ្យក្លាយទីលានវាយកូនហ្គោលប្រណិតដំបូងគេក្នុងរាជធានីភ្នំពេញ ក្នុងគម្រោងលំនៅឋាន និងពន្លឿនការសាងសង់លំនៅឋានដើម្បីប្រគល់ជូនអតិថិជនអោយទាន់ពេលវេលា។
លើសពីនេះ ជីប ម៉ុង លែន ក៏កំពុងអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ឲ្យក្លាយជាគម្រោងលំនៅឋានបៃតងដ៏ធំមួយក្នុងតំបន់មួយនេះ តាមរយៈការបង្កើត Central Park ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងគម្រោង ជាពិសេសការរៀបចំសួន និងដើមឈើធំៗអបតាមដងវិថីក្នុងគម្រោង។
ជីប ម៉ុង លែន បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកផ្លូវ ហេដ្ឋារចនាសម័ន្ធជុំវិញដូចជាការចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញដើម្បីស្ថាបនាមហាវិថីអង្គរ ដែលមានទទឺង៣០ម៉ែត និងបណ្តោយប្រមាណជិត៥,៨៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួល ធ្វើដំណើរទៅកាន់តំបន់សំខាន់ៗ ដែលមានដូចជាផ្សារទំនើប អ៊ីអន ២ ផ្សារគ្លូបលហៅស៍ រង្វង់មូលកាំកូ ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ ជាដើម។
សម្រាប់គម្រោង ផាក លែន ៥៩៨ ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នានឹង ហ្គ្រេន ភ្នំពេញ ស៊ីធី របស់ ជីប ម៉ុង លែន កំពុងពន្លឿនការសាងសង់មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ សម្រាប់គម្រោងលំនៅឋានរបស់ខ្លួនក្នុងតំបន់នេះផងដែរ។
ជីប ម៉ុង លែន ក៏ធ្លាប់បានប្រកាសពី ម្រោងអភិវឌ្ឍ ចម្រុះនៅហ្គ្រេនភ្នំពេញផងដែរ ដែលរួមមានអគាររាជរដ្ឋាភិបាល អគារពាណិជ្ជកម្មចម្រុះ មណ្ឌលផ្សារទំនើបរបស់ ជីប ម៉ុង រីថែល និងខុនដូជាដើម។
ការអភិវឌ្ឍដ៏សំខាន់ៗទាំងអស់នេះរបស់ ជីប ម៉ុង លែន កាន់តែលើកកម្ពស់សក្តានុពលខណ្ឌសែនសុខឲ្យកាន់តែលេចធ្លោមួយកម្រិតថែមទៀត និងកំពុងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែសកម្មផងដែរ៕