(ភ្នំពេញ)៖ ការជ្រើសរើសនូវជំនាញ សម្រាប់អាជីពការងារពេញមួយជីវិតរបស់មនុស្សយើងម្នាក់ៗ គឺជារឿងដែលសំខាន់ និងមិនអាចមើលរំលងបាន។

ប្រសិនបើជ្រើសរើសមិនត្រឹមត្រូវ អ្នកនឹងត្រូវខាតបង់ពេលវេលា ប្រាក់កាស ឬក៏អាចទទួលនូវវិប្បដិសារីដ៏ធំធេង ចំពោះការឋិតនៅក្នុងបរិយាកាសការងារដែលមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។ ដូច្នេះហើយ តើយើងគួរធ្វើដូចម្តេចដើម្បី ជ្រើសរើសជំនាញមួយដ៏ត្រឹមត្រូវ?

ផ្អែកលើបទពិសោធន៍ និងការសិក្សាស្រាវជ្រាវកន្លងទៀត មានកត្តាសំខាន់ៗចំនួន ៤ ដែលត្រូវគិតពិចារណាដើម្បីជ្រើសរើសជំនាញមួយដ៏សមស្រប៖

*ទេពកោសល្យ៖ មនុស្សម្នាក់ៗ តែងមានទេពកោសល្យពីកំណើតខុសៗគ្នា ដែលជាហេតុធ្វើឲ្យមនុស្សយើងម្នាក់ៗចាប់យកអាជីពផ្សេងៗគ្នា។ មុនពេល ចាប់យកជំនាញណាមួយយើងគប្បីធ្វើការវិនិច្ឆ័យ ថាតើលក្ខណះគោលនៃជំនាញនោះ ពិតជាត្រូវនឹងទេពកោសល្យពីធម្មជាតិរបស់យើងឬទេ។

*ចំណង់ចំណូលចិត្ត៖ អ្នកគួរតែចំណាយពេលខ្លះដើម្បីស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ហើយគួរតែចំណាយពេលធ្វើការងារអ្វីដែលទាក់ទងនឹងវា ព្រោះថាវានឹងផ្តល់នូវលទ្ធផល ដែលហួសការរំពឹងទុក។

*តម្រូវការទីផ្សារការងារ៖ ដោយសារតែបច្ចុប្បន្ន ប្រទេសយើងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ មានជំនាញជាច្រើនដែលឋិតនៅក្នុងតម្រូវរបស់វិនិយោគិន។

ដូច្នេះហើយ ក្នុងនាមជានិស្សិតដ៏ឆ្លាតវៃមួយរូប អ្នកគប្បីធ្វើការស្រាវជ្រាវឱយបានច្បាស់ពីនិន្នាការតម្រូវការទីផ្សាការងារ និងសិក្សាពីជំនាញដែលអ្នកចាប់អារម្មរណ៍ ថាតើវាឋិតនៅក្នុងតម្រូវការកម្រិតណា? តើជំនាញនោះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះនាពេលអនាគត?

ជ្រើសរើសសាលា/មហាវិទ្យាល័យត្រឹមត្រូវ៖ បើយើងក្រលេកមើលទីផ្សារអប់រំនៅប្រទេសកម្ពុជាវិញ យើងនឹងឃើញថា មានគ្រឹះស្ថានអប់រំជាច្រើនត្រូវបានបង្កើតឡើង នឹងរីកដុះដាលដូចជាផ្សិត ដែលវាបានផ្តល់នូវជម្រើសជាច្រើនដល់សិស្ស តែវាក៏ផ្តល់នូវផលវិបាកខ្លះក្នុងការរើសសាលាដែលត្រឹមត្រូវផងដែរ។

ដើម្បីបញ្ចៀសនូវបញ្ហានានា ដែលអាចកើតមានឡើង អ្នកគប្បីសិក្សាពីពត៌មានទូទៅរបស់សាលានោះឲ្យបានលម្អិត រួមមាន មុខជំនាញដែលគេបណ្តុះបណ្តាល កម្រិតការទទួលស្គាល់ សាស្ត្រាចារ្យ និងគុណភាពអប់រំ តាមរយៈសិស្សនិស្សិតដែលបញ្ចប់ការសិក្សាផងដែរ។
ការសិក្សាគឺជាការវិនិយោគមួយដែលចំណាយរយៈពេលវែង អ្នកខ្លះអាចនឹងប្រើរយៈពេលជាច្រើនឆ្នាំ ដើម្បីបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងកម្មវិធីមួយ។

ដូច្នេះហើយ យើងម្នាក់ៗគប្បីគិតពិចារណា ស្រាវជ្រាវពត៌មានដែលពាក់ពន្ធ័ឲ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកឲ្យឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន ហើយអ្វីដែលមិនអាចខ្វះបាននោះគឺ ការជ្រើសរើសសាលារៀនដែលមាន បច្ចេកទេសបង្រៀនកម្រិតស្តង់ដា រួមទាំងមានការទទួលស្គាល់លក្ខណៈអន្តរជាតិ។

ជាក់ស្តែងដូចជា វិទ្យាស្ថាន Camed Business School គឺជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលទៅលើជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ ស្របទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិ IFRS ហើយក៏មានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសនោះគឺ សមាគមគណនេយ្យករជំនាញអន្តរជាតិ (ហៅកាត់ថា ACCA ដែលមាន ការទទួលស្គាល់ ១៨៣ប្រទេសទូទាំងពិភពលោក) ព្រមទាំងមានការទទួលស្គាល់ពីវិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិក និងការទទួលស្គាល់ជាអន្តរជាតិជាច្រើនទៀតដូចជា ការគ្រប់គ្រងតាមស្ដង់ដារ ISO និង AUN ជាដើម។

វិទ្យាស្ថានក៏មានការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្សគ្រប់រូប សម្រាប់និទ្ទេស A, B, C លើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ឬភាសាខ្មែរ។សិស្សានុសិស្សអាចមកចុះឈ្មោះប្រឡងយកអាហារូបករណ៍ដោយមិនបាច់រងចាំរហូតដល់ប្រឡងសញ្ញាបត្រទុតិយភូមិរួចរាល់។

ចាប់ផ្តើមទទួលពាក្យពីថ្ងៃរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការសិក្សានៅ វិទ្យាស្ថាន Camed Business School និស្សិតនឹងទទួលបាននូវបទពិសោធន៍ការអប់រំ ដ៏អស្ចារ្យ។

សូមចាប់ផ្តើមកសាងជម្រើសដ៏ឆ្លាតវៃ របស់អ្នកនៅថ្ងៃនេះ ជាមួយនឹង វិទ្យាស្ថាន Camed Business School ដោយគ្រាន់តែចូល ទៅកាន់ គេហទំព័រ៖ www.cam-ed.com សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 023 986 522/ 523/ 960/ 961៕