(ភ្នំពេញ)៖ ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោក គុយ វ៉ាត បានប្រកាសជាផ្លូវការតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យក្នុងការក្លាយខ្លួន ជាក្រុមហ៊ុនអចលនទ្រព្យ លេខមួយនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។
លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍និងអនុវត្តយុទ្ធសាស្ត្រនានាដើម្បីពង្រីកទីផ្សារ អចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ២០២០នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទី ជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះលោកបានដឹកនាំឲ្យមានការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន CENTURY 21 Everest Realty Group និងក្រុមហ៊ុន Troop Real Estate នៅរដ្ឋកាលីហ្វញ៉ា ដែលជាកំណត់ត្រានៃការបញ្ចូលគ្នាធំជាងគេបំផុតមិនធ្លាប់មាន ក្នុងចំណោម បណ្តាញសមាជិកក្រុមហ៊ុន Century 21។
លោក គុយ វ៉ាត និងអ្នកស្រី ហ្គ្រេស រចនី ដែលជាសហស្ថាបនិកក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា ការប្រកាសពីការតែងតាំងប្រធាន ក្រុមប្រឹក្សា ភិបាលថ្មីនៅថ្ងៃនេះ ដើម្បីបង្ហាញពីការវិវត្តមួយជំហ៊ានទៀត ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោក Davidson គឺជាអ្នកកាច់ចង្កូតដ៏សំខាន់នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យនៃយីហោ CENTURY 21 ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ តាមរយៈការជួយ ត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ ពីការតភ្ជាប់ទៅអតិថិជននិងទៅកាន់ទីផ្សារដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុម ប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថា គោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងារព្រមទាំងអតិថិជនដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់នឹងបានផល ប្រយោជន៍ ពីភាពជោគជ័យរួមរបស់យើង។
លោក Davidson ធ្លាប់ផ្តល់ជាយុទ្ធសាស្រ្ត និងប្រឹក្សាយោបល់ដល់ក្រុមហ៊ុន CENTURY 21 Cambodia រយៈពេល ៣ឆ្នាំពេញមកហើយតាមរយៈយីហោក្រុមហ៊ុន CENTURY 21។ គិតមកទល់ពេលនេះក្រុមហ៊ុន Century 21 Cambodia មានការិយាល័យចំនួន ២៣ការិយាល័យនៅភ្នំពេញ ដែលប្រតិបត្តិការដោយប្រើយីហោ Century 21 និងមានសាខា ៣៨នៅទូទាំងប្រទេសកម្ពុជា (១៤ខណ្ឌនៅភ្នំពេញ និង២៤តាមបណ្តាខេត្ត)។
ក្រុមហ៊ុនមានភ្នាក់ងារអចលនទ្រព្យសរុបជាង ៧០០នាក់ ដែលបានផ្តល់សេវាអចលនទ្រព្យជូនអតិថិជនដោយចេញពីចិត្តរហូតទៅដល់ ១២១% ដែលរួមមានទាំងអ្នក ទិញផ្ទះ ម្ចាស់ផ្ទះ និងវិនិយោគិនអចលនទ្រព្យនៅជុំវិញពិភពលោក កត្តាទាំងនេះហើយដែលលោក Davidson រំពឹងថានឹងផ្តល់ការរីកចម្រើនបន្ថែមទៀតដល់ក្រុមហ៊ុន។
លោក Davidson បានបញ្ជាក់ដែរថា វិស័យអចលនទ្រព្យកម្ពុជាបានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិតមីក្រូ និងម៉ាក្រូ សេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជានឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ។ គោលដៅរបស់លោក គឺការដឹកនាំលើមុខងារជាច្រើនដូចជា ការប្រើបណ្តាញ សកលដែលមាន និងជំនាញភាពជាអ្នកដឹកនាំរបស់លោកដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្រ្តច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ទាក់ទង នឹងការពង្រឹងជំហរជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត។
ដើម្បីស្វែងយល់ពីអចលនទ្រព្យដាក់លក់ក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន CENTURY 21 Cambodia សូមចូលទៅកាន់ www.century21global.com/for-sale-residential/Cambodia។ ដើម្បីសិក្សាបន្ថែមពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន Century 21 Cambodia សូមចូលទៅកាន់ Link នេះ https://century21.com.kh/opportunities-job-offering-century-21 ៕