(ប្រុចសែល)៖ ខ្សែប្រយុទ្ធមកពីក្លិប Inter Milan, Romelu Lukaku រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៤-២ ទៅលើក្រុមភ្ញៀវដាណឺម៉ាក ក្នុងការប្រកួតបញ្ចប់ពូល A2 នៃព្រឹត្តិការណ៍ UEFA Nations League 2020-2021 នារាត្រីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
២គ្រាប់របស់ Lukaku គឺបានកើតឡើងនៅនាទី៥៧ និងនាទី៦៩ ជាមួយនឹងមិត្តរួមក្រុម Yuri Tielemans និង Kevin de Bruyne រកបានម្នាក់ ១គ្រាប់ដូចគ្នា នៅពេលដែលដាណឺម៉ាករកបាន ២គ្រាប់វាយបកវិញដែរនៅនាទី១៧ និង own goal របស់ Chadli ផងដែរ។
២គ្រាប់បន្ថែមនេះដែរ Lukaku កើនគ្រាប់ស៊ុតបាន ១៧គ្រាប់ ក្នុងចំណោមបង្ហាញខ្លួនបាន ១៤ប្រកួតឲ្យប៊ែលហ្សិក ដើម្បីជួយក្រុមឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង World Cup FIFA Ranking មួយនេះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយបារាំង អ៉ីតាលី និងអេស្ប៉ាញ ដែលនឹងប្រកួតគ្នាបន្តនៅខែតុលា ឆ្នាំ២០២១ ខាងមុខ៕