(លីវើភូល)៖ ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិបហង្សក្រហម Liverpool តេស្តវិជ្ជមានឡើងវិញជាលើកទី២នៃជំងឺ Covid-19 នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលទៅចូលរួមលេងឲ្យជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ Africa Cup of Nations។
កីឡាករវ័យ ២៨ឆ្នាំខាងលើនេះបានឆ្លងមេរោគ Covid-19 កាលប្រកួតលីគនៅប្រទេសអង់គ្លេស Premier League ដោយពុំមានចេញរោគសញ្ជាអ្វីទេ។ Salah ត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់អេហ្ស៊ីប ដកស្រង់ចេញផ្សាយដោយព័ត៌មាន BBC ដែលត្រឡប់មានភាពវិជ្ជមានឡើងវិញផងដែរនៃជំងឺផ្លូវដង្ហើមខាងលើនេះ។
នេះមានន័យថា អតីតកីឡាករ Chelsea និង AS Roma នឹងខកខាន ២ប្រកួតរបស់ Liverpool ពេលប៉ះ Leicester City នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ និងជួប Atalanta នៅ UEFA Champions League នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ៕