(ភ្នំពេញ)៖ មិនចាំបាច់កាន់សាច់ប្រាក់ និងធ្វើដំណើរ ទៅបង់ថ្លៃទឹកភ្លើង និងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះ លោកអ្នកអាចទូទាត់សេវាទាំងនេះ តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ពីផ្ទះបានគ្រប់ពេល ព្រមទាំងមិនអស់ថ្លៃសេវាឡើយ។
ខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែបន្តរាតត្បាត ធនាគារឯកទេសវីង បានអនុញ្ញាតដល់អតិថិជនទាំងអស់ អាចបង់ថ្លៃទឹក ភ្លើងនិងសំរាម ដោយគ្មានការកំណត់ និងមិនអស់ថ្លៃសេវា។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ «ទូទាត់វិក្កយបត្រ» និងជ្រើសរើស «ថ្លៃទឹក ភ្លើង» និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកត្រូវបង់ជាការស្រេច។
ការផ្តល់ជូននេះ នឹងអនុវត្តចំពោះតែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ។
ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និងសំរាមដោយឥតគិតថ្លៃ៕