(ភ្នំពេញ)៖ ហាងលក់នំខេកជប៉ុន ម៉ាកល្បី ហ៊្វូវ៉ារី FUWARI នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
បានបើកសម្ពោធសាខាទី៤ របស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីអតិថិជនកម្ពុជា ជាពិសេសយុវវ័យ ដែលនិយមញាំនំខេកជាអាហារសម្រន់ និង ពិធីខួបកំណើតផ្សេងៗ។
កញ្ញា អាក់ គីមបួយ ប្រធានគ្រប់គ្រងទូរទៅប្រែននំខេកដ៏ល្បីនេះ លើកឡើងពីមូលហេតុដែលលោកជ្រើសរើសពង្រីកសាខាមកផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល យ៉ាងដូច្នេះថា ដោយសារទីតំាងផ្សារទំនើបមួយនេះហ៊ុមព័ទ្ធទៅដោយអាគារខុនដូរ និងការិយាល័យជាច្រើន ហើយម្យ៉ាងវិញទៀត ទីតំាងនេះនៅចំកណ្តាលក្រុងតែម្តង ដោយមានអ្នកដំណើរឆ្លងកាត់ទាំងថ្មើរជើង ម៉ូតូ និង រថយន្តជាហូរហែរ ចរាចរណ៍មមាញឹកជាប្រចាំ កត្តាទាំងអស់នេះ ធ្វើឲ្យកញ្ញាជឿជាក់ថា ចរាចរណ៍ភ្ញៀវនៅក្នុងផ្សារទំនើបនេះនឹងជួយឲ្យការលក់នំរបស់ខ្ញុំបានចំនួនកាន់តែច្រើន។
កញ្ញាបន្តទៀតថា ជាមួយយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបទៅមុខជំនួញផ្សេងទៀត កញ្ញាកាន់តែជឿជាក់ថា ផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានជោគជ័យដូចមុខជំនួញផ្សេងទៀតដែរ។
ប្រធានគ្រប់គ្រងរូបនេះ ក៏សូមថ្លែងអំណរគុណដល់អតិថិជនក្នុងរាជធានី ភ្នំពេញកន្លងមក ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវរសជាតិនំខេក ហ៊្វូវ៉ារី FUWARI ។
លោក Arnaud Dufresne អគ្គនាយកថ្មីផ្សារទំនើប ជីប ម៉ុង បានចូលរួមអបអរសាទរជាមួយការសម្ពោធសាខាហាងនំខេកថ្មីនេះ ហើយថ្លែងអំណរគុណដល់ទំនុកចិត្តហាងនំ ហ៊្វូវ៉ារី FUWARI ចំពោះផ្សារទំនើបជីប ម៉ុង។
លោកបន្ថែមទៀតដែរ ជាមួយរសជាតិនំខេកដ៏ឆ្ងាញ់របស់ ហ៊្វូវ៉ារី FUWARI និងតម្លៃដ៏សមរម្យបំផុតនេះ លោកជឿជាក់ថា នំខេកជប៉ុនរបស់ ហ៊្វូវ៉ារី FUWARI នឹងទទួលបានជោគជ័យ និងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជន ដែលនិយមមកផ្សារទំនើបនេះ៕