(សេអ៊ូល)៖ សមាជិកចំនួន២នាក់បន្ថែមទៀត នៃក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 បាននាំឲ្យករណីឆ្លង នៅក្នុងក្រុមនេះកើនឡើងដល់១០នាក់, នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់កូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

កីឡាករខ្សែប្រយុទ្ធ Hwang Hee-chan លេងនៅក្លិប RB Leipzig និងបុគ្គលិកម្នាក់ ត្រូវបានគេរកឃើញថា បានឆ្លងវីរ៉ុស បន្ទាប់ពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានទទួលជ័យជំនះ ក្នុងលទ្ធផល២ទល់នឹង១ កាលពីថ្ងៃអង្គារ ក្នុងជំនួបមិត្តភាព តទល់នឹងក្រុមជម្រើសជាតិកាតា។

សេចក្តីថ្លែងការណ៍របស់ក្លិប RB Leipzig បានឲ្យដឹងថា «កីឡាករ Hwang Hee-chan បានឆ្លងវីរ៉ុស COVID-19 ហើយបាននឹងកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេ នៅឯផ្ទះ ដោយនឹងបន្តធ្វើតេស្តជាបន្តបន្ទាប់»។

កាលពីចុងសប្តាហ៍កន្លងទៅនេះ មានកីឡាករចំនួន៦នាក់ និងបុគ្គលិកចំនួន២នាក់ នៃក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19 មុនពេលចាញ់ម៉ិកស៊ិក ក្នុងលទ្ធផល៣ទល់នឹង២៕