(ក្រុងឡុងដ៍)៖ ជើងខ្លាំងវាយកូនបាល់ទោល Rafael Nadal បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ATP Finals 2020 បន្ទាប់ពីទម្លាក់អតីតជើងឯកចាស់ឆ្នាំ២០១៩ Stefanos Tsitsipas ក្នុងវគ្គ ៨នាក់ចុងក្រោយរួចមក នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំបានភ្លាត់ស្នៀតចាញ់កីឡាករក្រិក Stefanos នៅសិតទី១ មុនពេលធ្វើបានល្អ វិញក្នុងសិតទី៣ ចុងក្រោយក្នុងលំដាប់ពិន្ទុ ៦-៤ ៤-៦ និង ៦-២ ក្នុងការប្រកួតដែលត្រូវបានធ្វើឡើង នៅទីក្រុង London ប្រទេសអង់គ្លេស។

Nadal ដែលឈរនៅចំណាត់ថ្នាក់លេខ២ ពិភពលោក និងធ្លាប់ឈ្នះពានដល់ទៅ២០ ក្នុងកម្រិត Grand Slam ផងនោះ នឹងត្រូវប៉ះកីឡាករ Daniil Medvedev របស់រុស្ស៊ីក្នុងវគ្គ ៤នាក់ចុងក្រោយដែលនឹងធ្វើឡើងនារាត្រីថ្ងៃសៅរ៍ស្អែកនេះ នៅទីលាន 02 Arena៕