(អាមេរិក)៖ បុគ្គលិកបម្រើការងារក្នុងផ្នែកសំខាន់របស់ក្រុមហ៊ុន Facebook ប្រមាណជា ២០០នាក់ នៅជុំវិញពិភពលោកបាននាំគ្នា ប្ដឹង បណ្ដាញសង្គមយក្សមួយនេះ ក្រោមបទចោទប្រកាន់ថា បានបង្ខំឱ្យបុគ្គលិកត្រឡប់ទៅធ្វើការនៅការិយាល័យ ឬក្នុងក្រុមហ៊ុនវិញ ខណៈ ដែលស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ នៅមិនទាន់ធូរស្រាល។

យោងតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុគ្គលិកប្រមាណ ២០០នាក់ ដែលកំពុង បម្រើការងារក្នុងផែកសម្របសម្រួលមាតិកា (Content Moderators ) បាននាំគ្នាប្ដឹងក្រុមហ៊ុន Facebook បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រកាសឱ្យពួកគេត្រឡប់ទៅធ្វើការនៅក្នុងការិយាល័យវិញ។

នៅក្នុងលិខិតចំហរមួយរបស់បុគ្គលិកទាំង ២០០នាក់នោះ បានសរសេរថា ក្រុមហ៊ុន Facebook មិនបានខ្វល់ខ្វាយអំពីស្ថានភាព ដ៏ ប្រថុយប្រថាន (កូវីដ-១៩) នេះឡើយ ជាពិសេសគឺការទទួលបានប្រាក់ចំណូលរបស់ពួកគេ។

លិខិតដដែលបានបន្តទៀតថា ពួកគេទាំង ២០០នាក់ សូមអំពាវនាវឱ្យក្រុមហ៊ុន Facebook ធ្វើការផ្លាស់ប្ដូរចិត្តក្នុងការឱ្យពួកគេត្រឡប់ ទៅធ្វើការនៅការិយាល័យ និងអនុញ្ញាតឱ្យពួកគេធ្វើការនៅផ្ទះជំនួសវិញ ជាមួយនឹងប្រាក់ឧបត្ថម្ភក្នុងកម្រិតមួយដែលអាចទទួល យក បាន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ Facebook បានប្រាប់ BBC ថា ក្រុមហ៊ុនបាននិងកំពុងតែពិភាក្សាផ្ទៃក្នុងទៅលើលក្ខខណ្ឌ ការ ងារមួយនេះ ខណៈដែលបច្ចុប្បន្នបុគ្គលិកផ្នែកមួយនេះមានសរុបចំនួន ១៥០០០នាក់នៅជុំវិញពិភពលោក និងបានធ្វើការនៅផ្ទះចាប់ តាំងពីផ្ទុះឡើងនូវជំងឺកូវីដ-១៩ ៕