(ភ្នំពេញ)៖ តាមរយៈ iOne ដែលជាហាងមានសិទ្ធិលក់ផលិតផល Apple ធំជាងនៅកម្ពុជា បានឲ្យដឹងថា iOne នឹងបើកទទួលកក់ទូរស័ព្ទដៃទំនើប ស៊េរីថ្មី របស់ Apple ទាំង៤ម៉ូដែល ព្រមគ្នាតែម្តងគឺ iPhone 12 mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ តាមរយៈគេហទំព័រផ្ទាល់របស់ iOne ក្នុងគោលបំណងបង្កើនភាពងាយស្រួលជូនអតិថិជន ដោយពុំបាច់ចំនាយពេលវេលា ទៅកាន់ហាងផ្ទាល់។
សំរាប់អតិថិជនដែលធើ្វការ កក់ចាប់ពីថ្ងៃទី២០ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២០ iOne នឹង មានផ្តល់ជូនជាកាដូជាច្រើន រួមមាន៖
* ស្រោមការពារទូរស័ព្ទ
* ស្រ្គីនកញ្ចក់
* Powerbank ម៉ាក Philips
* ហើយអតិថិជន១០០នាក់ដំបូង និងទទួលបានការបញ្ចុះតំលៃ១០០ដុល្លារ លើកាស AirPods ជំនាន់ទី២ផងដែរ។
បន្ថែមពីលើនេះទៅទៀត ដើម្បីជាជំរើសងាយស្រួល ក្នុងការទូរទាត់ប្រាក់ អតិថិជន អាចធ្វើការបង់រំលស់ជាមួយដៃគូរសហការរបស់ iOne ក៏ដូចជាយកទូរស័ព្ទ iPhone ចាស់ (ចាប់ពីម៉ូដែល៧) មកដូរជាមួយទូរស័ព្ទដៃស៊េរីថ្មីនេះ នៅមជ្ឈមណ្ឌលសេវាកម្ម iOne ក្នុងតំលៃប្រកួតប្រជែងដ៏សមរម្យមួយ។
ប្រញ៉ាប់រួសរាន់ឡើង ដើម្បីក្លាយជាម្ចាស់ទូរស័ព្ទដៃស៊េរីថ្មី ដែលមានការធានាត្រឹមត្រូវពី iOneផ្ទាល់។ អតិថិជនអាចធ្វើការកក់បាននៅទីនេះ៖ https://bit.ly/iphone-12-pre-order។
ព័ត៌មានលម្អិតលោកអ្នក អាចទំនាក់ទំនងទៅកាន់ហាង iOne ទាំងបីសាខាខាងក្រោម៖
* iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដី វិមានកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៨៨ ៨៩។
* iOne សែនសុខ៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៦១។
* iOne សុធារស៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៣១ ០១៕