(ភ្នំពេញ)៖ Dumex នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ បានបើកសម្ភោធជាផ្លូវការនូវម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មី ដែលបានអភិវឌ្ឍជាមួយរូបមន្ត Ezycare មាន Fibers 3 ប្រភេទដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារសុខភាពល្អ ហើយគោលដៅចម្បងរបស់ម៉ាកផលិតផលនេះនិងជួយគាំទ្រដល់ ដំណើរជីវិតអ្នកម្តាយ ក្នុងការចិញ្ចឹមបុត្រធីតាឲ្យលូតលាស់ និងអភិវឌ្ឍបានល្អប្រសើរទៅតាមសក្តានុពលពេញលេញរបស់កូន ដោយចាប់ផ្តើមពីការថែទាំសុខភាព ក្រពះពោះវៀនរបស់កូន។

លោកស្រី ហុង ស្រីយក់កែម ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Danone Cambodia បានឱ្យដឹងថា ក្នុងនាមជាម្តាយម្នាក់ដែលមានកូនបីនាក់ គាត់ពិតជាយល់ច្បាស់ពីឧបសគ្គ ក្តីកង្វល់ និងសុភមង្គលរបស់អ្នកម្តាយ។ ជាទូទៅក្តីកង្វល់របស់ម្តាយ គឺពេលកូនឈឺ ឬមានអាការៈមិនស្រួលណាមួយ និងកូនមិនលូតលាស់ និងអភិវឌ្ឍទៅ តាមអាយុ របស់គាត់។

លោកស្រីបន្តទៀតថា កូនលូតលាស់បានល្អចាប់ផ្តើមពីក្រពះពោះវៀនសុខភាពល្អ ក្រពះពោះវៀនជាមូលដ្ឋានគ្រឹះនៃអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្រពះពោះវៀន សុខភាពល្អ អាចទទួលបានតាមរយៈការទទួលទានអាហារដែលមានតុល្យភាព និងអាហារសរសៃ ឬហៅថា Fibers ឲ្យបានគ្រប់គ្រាន់។ ដូច្នេះគាត់ត្រូវ តែថែទាំសុខភាព ក្រពះពោះវៀនរបស់កូន ដោយប្រាកដថាកូនទទួលទានអាហារូបត្ថម្ភដែលល្អបំផុតរាល់ថ្ងៃ។

លោក ស៊ាង ប៊ុនឡៃ ប្រធានផ្នែកអាហារូបត្ថម្ភនៃក្រុមហ៊ុន Danone Cambodia បានឱ្យដឹងដែរថា ក្រពះពោះវៀនគឺអស្ចារ្យជាងអ្វីដែលយើងគិត ហើយការសិក្សាជាច្រើន បានបង្ហាញពីលក្ខណៈពិសេសដែលបណ្តាលមកពីក្រពះពោះវៀនសុខភាពល្អ។ ក្រពះពោះវៀនសុខភាពល្អបណ្តាលឲ្យមានលក្ខណៈពិសេស៧យ៉ាងរួមមាន ផាសុកភាព ប្រព័ន្ធរំលាយអាហារ ការបឺតស្រូបសារធាតុចិញ្ចឹមបានល្អ ពោះវៀនដំណើរការល្អ ប្រព័ន្ធការពាររាងកាយរឹងមាំ ការលូតលាស់និងអភិវឌ្ឍល្អប្រសើរ ឥទ្ធិពលលើការ អភិវឌ្ឍខួរក្បាល និងឥទ្ធិពលលើអារម្មណ៍។

លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Danone Cambodia បានឱ្យដឹងដែរថា Danone យល់ពីតម្រូវការ និងបំណងប្រាថ្នារបស់អ្នកម្តាយ ដែលតែងតែព្យាយាមផ្តល់នូវអ្វីដែលល្អបំផុត សម្រាប់កូនៗរបស់គាត់ ហើយសុភមង្គលរបស់គាត់គឺ ឃើញកូនលូតលាស់បានល្អប្រសើរ។ ហើយនេះជាមូលហេតុដែល Dumex SuperGold Kid ជំនាន់ថ្មីត្រូវបានអភិវឌ្ឍនិងណែនាំជូនក្នុងទីផ្សារប្រទេសកម្ពុជា។

សូមបញ្ជាក់ថាម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មី បានអភិវឌ្ឍជាមួយរូបមន្ត Ezycare ដែលមាន Fibers 3 ប្រភេទ DHA និងសារធាតុចិញ្ចឹមសំខាន់ៗ ជាច្រើន ដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារសុខភាពល្អ ការអភិវឌ្ឍខួរក្បាល និងការលូតលាស់ល្អប្រសើរ។ ផលិតផលនេះអាចរកជាវ បាននៅគ្រប់បណ្តាហាង ទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់សេវាបំរើអតិថិជន ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 1800-212-160 ឬចូលទៅកាន់គេហទំព័រ www.konchhlatclub.com.kh  ឬទំព័រហ្វេសប៊ុក Dumex Super Gold Kids Club៕