(ភ្នំពេញ)៖ មិនខុសពីការសង្ស័យរបស់មហាជននោះទេ ទីបំផុត តារាចម្រៀងស្រីបែបយុវវ័យ កញ្ញា យូរី បានចូលជ្រូកក្រោមទ្រនំផលិតកម្មហង្សមាស ជាផ្លូវការហើយ ខណៈបទដំបូងរបស់នាង គឺមានចំណងជើងថា «ផាំងៗ»។ ស្នាដៃថ្មីរបស់ យូរី នៅពេលនេះ បាននឹងកំពុងទទួលការចាប់អារម្មណ៍មិនស្ទើរនោះទេ ពីសំណាក់ទស្សនិកជន ជាមួយនឹងការស្ទីលសម្តែងថ្មី ប្លែក លាយឡំសាច់ភ្លេងញាក់កន្ត្រាក់អារម្មណ៍។

«ផាំងៗ» បកស្រាយដោយ តារាស្រី យូរី ក្រៅពីមានទឹកដមសំនៀងពីរោះហើយនោះ ងាកមកការសម្តែងរបស់នាង និងក្រុមការងារវិញ គឺពិតជាជក់ចិត្តយ៉ាងខ្លាំង ជាពិសេសឈុតឆាកចេញចាប់ជនអាក្រក់ក្នុង MV ក្នុងដៃមានកាន់កាំភ្លើង ទឹកមុខមាំ បែបសិចស៊ី ទស្សនាហើយគួរឲ្យចង់ទស្សនាម្តងទៀត។ ទន្ទឹមគ្នានេះ ទស្សនិកជនសុទ្ធសឹងតែរង់ចាំភាគបន្ត នៃ MV ចម្រៀងមួយនេះ ថានឹងមានរឿងអ្វីកើតឡើងទៀត បន្ទាប់ពី យូរី តាំងខ្លួនជាប៉ូលីសស្រី ចាប់បានជនមិនល្អហើយនោះ។

សូមបញ្ជាក់ថា កន្លងមកតារា ចម្រៀង យូរី បានព្យាយាមមិនឆ្លើយតបចំពោះសារព័ត៌មាននានាជុំវិញជំហានបន្ទាប់របស់នាងក្រោយពីបានផុតកុងត្រាជាមួយផលិតកម្មសាន់ដេ កាលពីអំឡុងខែសីហា មុននោះ។ ប៉ុន្តែនៅបេលនេះរូបនាងបានលេចចេញរឿងភ្ញាក់ផ្អើល មួយដោយសារតែគេបានឃើញនាងលេចមុខក្នុង ផលិតកម្មរស្មីហង្សមាស និងបានចេញបទចម្រៀងដំបូង ជាផ្លូវការរួចទៅហើយ។

ចង់ដឹងថា បទ «ផាំងៗ» របស់តារាចម្រៀងចំណូលថ្មី នៃផលិតកម្មរស្មីហង្សមាស ប្លែកអារម្មណ៍កម្រិតណា សូបទស្សនាទាំងអស់គ្នា៖