(ភ្នំពេញ)៖ តាមរយៈព្រីនស៍ ហេបភីនេស ផ្លាហ្សា លោកអ្នកនឹងក្លាយជាម្ចាស់ខុនដូវ័យក្មេងយ៉ាងងាយស្រួល។

ខុនដូដែលតម្លៃសរុបចាប់ពី $៦០០០០ឡើងទៅ លោកអ្នកគ្រាន់តែបង់ដំបូង ២០% ឬស្មើនឹង $១២០០០ឡើងទៅ ហើយបន្ទាប់មកលោកអ្នកគ្រាន់តែបង់ប្រចាំខែចាប់ពី $២៥២ឡើងទៅ ឬបង់ប្រចាំថ្ងៃចាប់ពី $៨ឡើងទៅ។

គម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ ហេបភីនេស ផ្លាហ្សា នាំមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងជាស្នាដៃប៉ិនប្រសប់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប គុណភាពដែលប្រកបដោយទំនុកចិត្ត។

ទីតាំងនៅតំបន់ស្នូលនៃទីក្រុង ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ប្រមូលផ្តុំនូវមជ្ឈមណ្ឌលទាំងប្រាំពីររបស់រាជធានីភ្នំពេញ។

គុណភាពខ្ពស់ ជាមួយនឹងការតុបតែងល្អប្រណីត
ការរចនាបែបទំនើប និងទាន់សម័យ សម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការរស់នៅរបស់មនុស្សសម័យថ្មី
ស្តាយបែបធម្មជាតិនិងស្រស់ស្រាយ
ធ្វើឲ្យលំនៅឋានកាន់តែមានផាសុកភាព។

សេវាកម្មលំដាប់កំពូល Sky Bar អាងហែលទឹក
ក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងបារបែបបារាំង
បំពេញតម្រូវការនៃជីវិតក្នុងក្ដីស្រមៃរបស់យុវវ័យនៅភ្នំពេញ FUN គ្មានដែនកំណត់ជារៀងរាល់ថ្ងៃ។

អចលនទ្រព្យដែលផ្ដល់នូវផាសុកភាព និងភាពថ្លៃថ្នូរ
ព្រីនស៍ ហេបភីនេស ផ្លាហ្សា សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រចាំការពេញ ២៤ម៉ោង
បង្កើតកន្លែងរស់នៅប្រកបដោយភាពកក់ក្តៅ និងរស់រវើក
នាំឲ្យជីវិតរស់នៅប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ។

មជ្ឈមណ្ឌលរដ្ឋបាល៖ ជាតំបន់ស្នូលនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលផ្តុំនូវស្ថាប័នរដ្ឋថ្នាក់ជាតិគ្រប់កម្រិត និងទីប្រជុំនៃស្ថានទូតរបស់ប្រទេសនានា។

មជ្ឈមណ្ឌលអប់រំ៖ ប្រមូលផ្តុំនូវធនធានអប់រំប្រកបដោយគុណភាពខ្ពស់ ដូចជាសាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ដែលអនុញ្ញាតនូវការស្រូបយកចំណេះវិជ្ជាដ៏ទូលំទូលាយគ្មានដែនកំណត់។
ផ្សារទំនើបធំៗជាច្រើនស្ថិតនៅជុំវិញគម្រោង រួមមានផ្សារទំនើបអ៉ីអន៣ ទីក្រុងពាណិជ្ជកម្ម PH ផ្សារទំនើប PH Eco Mall និងផ្សារទួលទំពូង ផ្សារធំថ្មី ដែលបង្ហាញពីភាពរស់រវើកនៃពាណិជ្ជកម្មទីក្រុង។

មជ្ឈមណ្ឌលទូរគមនាគមន៍៖ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយ ដងវិថីសំខាន់ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបីគឺ មហាវិថីព្រះមុនីវង្ស មហាវិថីយោធពល ខេមរៈភូមិន្ទ(ផ្លូវ271) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

មជ្ឈមណ្ឌលពាណិជ្ជកម្ម៖ ស្ថិតនៅតំបន់ស្នូលនៃគម្រោងភ្នំពេញ ស៊ីប៊ីឌី ដែលមានគម្រោងធំៗចំនួន៤ ហ៊ុមព័ទ្ធជុំវិញ ដែលបង្កើតបានជាបណ្ដុំនៃអគារពាណិជ្ជកម្ម ដែលមានបរិយាកាសអាជីវកម្មប្រកបដោយគុណភាពខ្ពស់ និងក្លាយជាចលករនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

មជ្ឈមណ្ឌលរស់នៅ៖ គម្រោងនេះនឹងជះឥទ្ធិពលដល់ប្រជាជនជាង ២០ ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង ដោយបានប្រមូលផ្ដុំដោយបរិក្ខារបម្រើសេវាកម្មរស់នៅគ្រប់តម្រូវការដូចជា មន្ទីរពេទ្យពហុព្យាបាលហ្វឺសសេនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន សម្រាប់ការការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះក៏មាននូវសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍។ល។ ដែលនាំមកនូវបទពិសោធន៍នៃជីវិតរស់នៅកាន់តែប្រសើរ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង់ទៅកាន់ការិយាល័យលក់ ឬតាមរយៈទូរស័ព្ទរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប៕