(ពិភពលោក)៖ តំបន់ឥណ្ឌូប៉ាស៉ីហ្វិក (the Indo-Pacific Region) គឺជាទីតាំងលំហសមុទ្រមួយដែលរួមបញ្ចូលគ្នា បណ្តុំទៅដោយមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៉ីហ្វិក។ អ្នកវិភាគជាច្រើនយល់ឃើញថា តំបន់ឥណ្ឌូប៉ាស៉ីហ្វិក គឺជាទីតាំងដែលធ្វើការផ្លាស់ប្តូរឥទ្ធិពលអំណាច ពីពួកលោកខាងលិចមកលោកខាងកើត។

ការពង្រីកភូមិសាស្ត្រតំបន់នេះ នៅតែមិនទាន់ត្រូវបានកំណត់ ប៉ុន្តែពាក្យ «ឥណ្ឌូប៉ាស៉ីហ្វិក» សម្តៅទៅលើលំហសមុទ្រ ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌា កាត់ដែននៃអាស៉ីខាងកើត រហូតដល់មហាសមុទ្រប៉ាស៉ីហ្វិកខាងលិច រួមបញ្ចូលទាំងប្រទេសជប៉ុន និងអូស្ត្រាលី។ បច្ចុប្បន្ន (ត្រឹមឆ្នាំ២០២០) តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ត្រូវបានកំណត់ថា មានចំនួន ២៤ប្រទេស។

ប្រទេសដែលស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក រួមមាន៖

១៖ អូស្ត្រាលី មានផ្ទៃដី ៧៦៩២០២៤ គីឡូម៉ែត្រក្រឡា
២៖ បង់ក្លាដេស មានផ្ទៃដី ១៤៧៥៧០ គីឡូម៉ែត្រក្រឡា
៣៖ ប៊ូតាន់ មានផ្ទៃដី ៣៨៣៩៤ គីឡូម៉ែត្រក្រឡា
៤៖ ប្រុយណេ មានផ្ទៃដី ៥៧៦៥ គីឡូម៉ែត្រក្រឡា
៥៖ កម្ពុជា មានផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រក្រឡា
៦៖ ហ្វីជី មានផ្ទៃដី ១៨២៧៤ គីឡូម៉ែត្រក្រឡា
៧៖ ឥណ្ឌា មានផ្ទៃដី ៣២៨៧២៦៣ គីឡូម៉ែត្រក្រឡា
៨៖ ឥណ្ឌូនេស៉ី មានផ្ទៃដី ១៩០៤៥៦៩ គីឡូម៉ែត្រក្រឡា
៩៖ ជប៉ុន មានផ្ទៃដី ៣៧៧៩៤៤ គីឡូម៉ែត្រក្រឡា
១០៖ ឡាវ ២៣៦៨០០ គីឡូម៉ែត្រក្រឡា
១១៖ ម៉ាឡេស៉ី ៣២៩៨៤៧ គីឡូម៉ែត្រក្រឡា
១២៖ ម៉ាល់ឌីវ ២៩៨ គីឡូម៉ែត្រក្រឡា
១៣៖ មីយ៉ាន់ម៉ា ៦៧៦៥៧៨ គីឡូម៉ែត្រក្រឡា
១៤៖ នេប៉ាល់ ១៤៧១៨១ គីឡូម៉ែត្រក្រឡា
១៥៖ ញូហ្សៀឡែនដ៍ ២៦៨០២១ គីឡូម៉ែត្រក្រឡា
១៦៖ ប៉ាពូញ៉ូវហ្គីណេ ៤៦២៨៤០ គីឡូម៉ែត្រក្រឡា
១៧៖ ហ្វីលីពីន ៣៤៣៤៤៨ គីឡូម៉ែត្រក្រឡា
១៨៖ សិង្ហបុរី ៧១០ គីឡូម៉ែត្រក្រឡា
១៩៖ ស្រីលង្កា ៦៥៦១០ គីឡូម៉ែត្រក្រឡា
២០៖ កោះតៃវ៉ាន់ (ចិន) ៣៦១៩១ គីឡូម៉ែត្រក្រឡា
២១៖ ថៃ ៥១៣១២០ គីឡូម៉ែត្រក្រឡា
២២៖ ទីម័រខាងកើត (ទីម័រឡេស្តេ) ១៤៨៧៤ គីឡូម៉ែត្រក្រឡា
២៣៖ សហរដ្ឋអាមេរិក ៩៨៣៣៥២០ គីឡូម៉ែត្រក្រឡា
២៤៖ វៀតណាម ៣៣១២១០ គីឡូម៉ែត្រក្រឡា។

គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១១ ពាក្យ «ឥណ្ឌូប៉ាស៉ីហ្វិក» កំពុងត្រូវបានប្រើកាន់តែខ្លាំងឡើង នៅក្នុងសុន្ទរកថាយុទ្ធសាស្ត្រ / ភូមិសាស្ត្រនយោបាយពិភពលោក។ ក្នុងនាមជាក្របខណ្ឌអន្តរជាតិមួយ តំបន់នេះស្វែងរកការបង្កើតតំបន់ពហុភាគីតភ្ជាប់ ដែលត្រូវតែគ្រប់គ្រងដោយបទដ្ឋានច្បាប់ និងការអនុវត្តបទដ្ឋានអន្តរជាតិ ដែលបានព្រមព្រៀងជាទូទៅ៕

ប្រភព CEOWORLD Magazine សម្រួលអត្ថបទដោយ Fresh News Plus