(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកបំពេញ នូវគ្រប់តម្រូវការរបស់មាតាបិតាគ្រប់រូប ដែលមានបំណងចង់បានរបស់ប្រើប្រាស់សម្រាប់កូនៗជាទីស្រលាញ់ដែលប្រកប ដោយគុណភាពខ្ពស់ ទាន់សម័យ ពេញនិយមសម្រាប់ពេលបច្ចុប្បន្ននេះ និងសាកសមបំផុតសម្រាប់បុត្រធីតាគ្រប់រូបនោះ ហាងលក់សម្ភារកូនក្មេង «V Smart kids» បានប្រកាសបើកសម្ភោធសាខាទី១ របស់ខ្លួនជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទល់មុខបុរី ម៉េង ហួត ។
លោក សេង រដ្ឋា អ្នកគ្រប់គ្រងទូទៅហាងសម្ភារកូនក្មេង V Smart kids បានឱ្យដឹងថា នេះគឺជាសាខាទី១ នៃការបើកសម្ភោធហាងលក់សម្ភារកូនក្មេង «V Smart kids» ហើយជាចក្ខុវិស័យបន្ថែមទៀតនោះ នៅចុងឆ្នាំ២០២១ V Smart kids នឹងពង្រីកសាខាឱ្យបាន៥បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយផ្គត់ផ្គង់កូនក្មេង សម្រាប់មាតាបិតាគ្រប់រូប ឱ្យបានច្រើនក្នុងរាជធានីភ្នំពេញផងដែរ។
លោក សេង រដ្ឋា បានបន្ថែមថា បើកក្រលេកមើលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះ និងកន្លែងបើកហាងលក់សម្ភារកូនក្មេង «V Smart kids»នេះ គឺស្ថិតនៅ
ជាប់ផ្លូវធំទូលាយ និងជាកន្លែងមានសក្តានុពលធំទូលាយ ដែលសំបូរទៅដោយបុរី មន្ទីពេទ្យ ផ្សារទំនើប ហើយជាពិសេសនោះ គឺជាកន្លែងដែលមានប្រជាជនរស់នៅច្រើន ដែលសាកសមបំផុតសម្រាប់ «V Smart kids» បើកសំណើរការដើម្បីបំរើសេចក្តីត្រូវការ សម្រាប់មាតាបិតាគ្រប់រូប។
លោកបានបញ្ជាក់ទៀតថា សម្រាប់ការបើកដំណើរការហាងនេះដែរ ក្នុងរយៈពេល៣ថ្ងៃដំបូងនេះ និងមានកម្មវិធីផ្តល់ជូនពិសេសៗជាច្រើន សម្រាប់អតិថិជនផងដែរ ដែលមានដូចជា ការផ្តល់ជូនគូប៉ុងបញ្ចុះតម្លៃ រហូតដល់១០០០សន្លឹក និងមានការចាប់រង្វាន់ភ្លាមៗសម្រាប់អតិថិជន ដែលទិញរបស់ប្រើប្រាស់កូនក្មេង ដែលមានតម្លៃចាប់ ពី៥០$ ឡើង ដែលមានរង្វាន់គ្រប់សន្លឹកឆ្នោតទាំងអស់។ សម្រាប់សម្ភារទាំងអស់នៅក្នុង V Smart kids គឺមានតម្លៃសមរម្យផងដែរ។
សូមបញ្ជាក់ថា ហាងលក់សម្ភារកូនក្មេង «V Smart kids» មានលក់សម្ភារដូចជា ម្សៅទឹកដោះគោកូនក្មេង ប្រដាប់បំបៅដោះកូនក្មេង, ប្រភេទតុក្កតាកូនក្មេង, ប្រភេទនំ, សម្លៀកបំពាក់, រទេសកូនក្មេង និងមានឥវ៉ាន់ផ្សេងៗជាច្រើនរាប់ពាន់មុខបន្ថែមទៀតផងដែរ ដែលបាននាំចូលមកពីប្រទេសថៃ ចិន ហុងកុង និងក្រុមហ៊ុនធំៗជាច្រើន នៅ ក្នុងប្រទេស ដែលទាក់ទងនឹងសម្ភារកូនក្មេងនេះផងដែរ៕