(ភ្នំពេញ)៖ ផ្សារទំនើបទាន់សម័យថ្មី K Mall របស់ក្រុមហ៊ុន Urbanland កម្ពស់៣ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះហើយ ខណៈដែលបានរៀបចំពិធីសាងសង់ដល់ជាន់កំពូលហើយនៅចុងសប្ដាហ៍នេះ សម្រាប់ទីតាំងជួលមានទំហំ១២០០០ម៉ែត្រការ៉េ។
ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើបថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយ ផ្សារទំនើបនេះនឹងមានហាងទំនិញ និងភោជនីយដ្ឋានជាង៤០ទីតាំង ដោយមានលក់ផលិតផល ចម្រុះ គួរឲ្យទាក់ទាញ ពីសំណាក់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ។
ផ្សារទំនើបនេះ ជាផ្នែកមួយនៃប្លង់មេ របស់គម្រោង KMH Park ដែលផ្ដល់បរិយាកាសនៃការលក់ដូរដ៏ល្អបំផុត ដើម្បីទាក់ទាញដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដែលកំពុងមានការ អភិវឌ្ឍន៍ខ្លាំងនេះ និងជាតំបន់ដែលកំពុងតែមានការប្រែមុខមាត់ ដោយមានទាំងការប្ដូរឈ្មោះ មហាវិថីវេងស្រេង ទៅជាមហាវិថី ចោមចៅផងដែរ។
KMH Park ជាគម្រោងអភិវឌ្ឍន៍ប្លង់មេថ្មីរបស់ក្រុមហ៊ុន Urbanland ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ISI GROUP ហើយជាក្រុមហ៊ុនដែលកំពុងផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជា ដែលមាន កម្រិតជីវភាពមធ្យម នូវទីកន្លែងសម្រាប់រស់នៅផង ធ្វើការផង និងលំហែកម្សាន្តផង ក្នុងសហគមន៍ ពហុបំណង ដែលរួមមានទីលំនៅការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញ និងទីធ្លាបៃតង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបើកចំហ និងធំទូលាយនេះ។
នៅដំណាក់កាលទី១ គម្រោង KMH Park ដែលមានទំហំ៦ហិចតានោះ រួមមាន ផ្សារទំនើប K Mall, ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង, ទីលានបាល់ទាត់, សួនលំហែកម្សាន្ត និងអគារការិយាល័យកម្ពស់ ៩ជាន់ ឈ្មោះថា ISI Tower ដែលបានរៀបចំពិធីសាងសង់ដល់ជាន់កំពូលកាលពីចុងសប្តាហ៍នេះ។
ផ្សារទំនើប K Mall ដែលស្ថិតនៅផ្នែកកណ្ដាលនៃគម្រោង KMH Park នេះមានកម្ពស់បីជាន់ និងមានហាងលក់ទំនិញ ដែលជាហាងពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ដូចជាផ្សារទំនើបឡាក់គី (Lucky Supermarket), Zando, TEN11 និងហាងស្បែកជើង Nata™ Footwear ដែលទាំងអស់ នេះទើបបង្ហាញវត្តមានដំបូងគេបំផុត នៅក្នុងតំបន់វេង ស្រេង។ អ្នកចូលចិត្តទំនិញតម្លៃសមរម្យ នឹងអាចមានជម្រើសជាច្រើនដូចជា Daiso ដែលជាហាងទំនិញគ្រប់មុខរបស់ជប៉ុន ដែលនឹងបើកទ្វារអាជីវកម្មនៅផ្សារទំនើប K Mall នេះផងដែរ។
ផ្សារទំនើប K Mall មិនមែនត្រឹមជាផ្សារទំនើបសម្រាប់ដើរទិញទំនិញនោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់មិត្តភក្ដិ និងក្រុម គ្រួសារមកជួបជុំសប្បាយរីករាយផងដែរ។
អ្នកធ្វើដំណើរមកកាន់ K Mall នឹងអាចរីករាយក្នុងការទទួលទានភេសជ្ជៈដែលគេចូលចិត្ត នៅពេលដែលហាង កាហ្វេ Brown Coffee បង្ហាញវត្តមាននៅច្រកចូលរបស់ផ្សារទំនើបនេះ ខណៈដែលក្រុមហ៊ុន Lucky Burger និងហាងកាហ្វេពេញនិយមមកពីប្រទេសថៃ អាម៉ាហ្សូន (Cafe Amazon) ក៏នឹងមានវត្តមាន ក្នុងផ្សារទំនើបនេះដែរ។
នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក មានថ្លែងថា «យើងរំភើប នៅពេលដែលមើលឃើញថា ផ្សារទំនើប K Mall បានសម្រេចការសាងសង់បានជិតពីរភាគបី ឬប្រមាណ ៦៥% នៃការប្ដេជ្ញាចិត្តក្នុងការជួលសម្រាប់ហាងលក់ទំនិញ ហើយយើងនឹងរំពឹងថា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួលកាន់តែច្រើនថែមទៀតនៅប៉ុន្មានខែខាងមុខ»។ ការជឿជាក់មកលើចក្ខុវិស័យ និងទីតាំងយុទ្ធសាស្ត្ររបស់ផ្សារទំនើប K Mall គឺជាកត្តាចម្បងដែលយើងបានទទួលការគាំទ្រពី សំណាក់ដៃគូអាជីវកម្ម។
លោកបន្ដថា «ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន Urbanland យើងបានបង្កើនការប្ដេជ្ញាចិត្តទ្វេរដង ដើម្បីគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់លើការរចនា និងការសាងសង់ ដើម្បីបង្កើតបាននូវស្នាដៃមួយ ដែលយើងជឿថា នឹងក្លាយជាស្តង់ដាថ្មីសម្រាប់រាជធានីភ្នំពេញ ហើយបង្កភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ និងអ្នកមកកម្សាន្តនៅផ្សារទំនើបយើង។ យើងសង្ឃឹមថា អ្នកទិញទំនិញ នឹងចូលចិត្តទស្សនទានពិសេសប្លែកនេះ ដែលបូកបញ្ចូលនូវស្ថាបត្យកម្មទំនើប ជាមួយ នឹងភាពសម្បូរបែបនៃហាងទំនិញ ដើម្បីតម្រូវតាមរបៀបបរបបរស់នៅផ្សេងៗគ្នានៃប្រជាជនកម្ពុជា»។
នៅក្នុងការបញ្ចូលរចនាបទបែបសហសម័យ ផ្សារទំនើប K Mall បានបង្កើតទីធ្លាសាធារណៈធំទូលាយ នៅក្នុងទំរង់ជាសាលមានដំបូល និងទីធ្លានៅខាងក្រៅ ដែលក្នុងនោះសកម្មភាពសហគមន៍នានា ដូចជា ពិធីបុណ្យ ការតាំងពីព័រណ៍ចុងសប្ដាហ៍ និងព្រឹត្តិការណ៍នានា អាចមករៀបចំបាន។ ផ្សារទំនើបនេះ មានបំណងក្លាយជាមូលដ្ឋានដ៏សកម្ម សម្រាប់ការជំរុញសិល្បៈ និងវប្បធម៌ក្នុងស្រុក ដោយមានសក្ដានុពលក្នុងការផ្ដល់នូវកម្មវិធីបង្ហាញសិល្បៈ និងការបញ្ចាំងភាពយន្តនៅផ្នែកខាងក្រៅ ជាសាធារណៈ និងការប្រគំតន្ត្រីខ្នាតតូចៗជារៀងរាល់ឆ្នាំ។
ស្របតាមគោលដៅរបស់ក្រុមហ៊ុន Urbanland ក្នុងការរចនាផ្ទះ ដោយគិតគូរពីតម្រូវការ អ្នកប្រើប្រាស់ជាចម្បងនោះ ទីតាំងបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន រួមមាន ផ្លូវដើរមានដំបូល ជណ្ដើរសម្រាប់ជនពិការ និងទីចំណតសម្រាប់ម៉ូតូ ៧០០គ្រឿង និងរថយន្ត ៣០០គ្រឿង ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវ។
ផ្ទះអាជីវកម្មទំនើបចំនួន ៤០ខ្នង នៅគម្រោង KMH Park បានលក់ចេញអស់ទៅហើយ នៅពេលដែល អតិថិជនបានជាប់ចិត្តនឹងស្នាដៃស្ថាបត្យកម្មដ៏ល្អឯក និងសក្ដានុពលនៃការបូកបញ្ចូលគ្នារវាង លំនៅដ្ឋានផង និងការធ្វើអាជីវកម្មផង។
ម្ចាស់លំនៅឋាន នឹងអាចចាប់ផ្ដើមរស់នៅក្នុងផ្ទះអាជីវកម្មថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយ ខណៈអ្នកជួលដែលចាប់អារម្មណ៍ចង់ចូលរួមជាមួយផ្សារទំនើប K Mall ក្នុងការអភិវឌ្ឍន៍តំបន់ដ៏មានសក្ដានុពលនេះ៕
សូមរួសរាន់ទាក់ទងមកកាន់ Urbanland តាមរយៈទូរស័ព្ទលេខ៖ ០៩៩ ៨៨៨ ៥៩៦ ឬតាមរយៈអ៊ីមែល៖ https://urbanlandasia.com/projects/k-mall សម្រាប់ព័ត៌លម្អិត សូមចូលទៅគេហទំព័រ www.urbanlandasia.com