(ឡុងដ៍)៖ សហស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្មវីដេអូខលធំ និងល្បីបំផុត Skype លោក Jaan Tallinn បានថ្លែងឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានចំណាយ លុយ ប្រមាណ ១៣២លានដុល្លារអាមេរិក ក្នុងការវិនិយោគទៅលើក្រុមហ៊ុន Start-ups ជាច្រើននៅលើពិភពលោក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Tallinn បានចំណាយលុយផ្ទាល់ខ្លួនប្រមាណ ១០០លានផោន (ប្រហែល ១៣២លានដុល្លារអាមេរិក) ក្នុងការវិនិយោគទៅលើក្រុមហ៊ុន Start-ups ប្រមាណជា ១០០ ទៅ២០០ក្រុមហ៊ុននៅជុំវិញពិភពលោក។
យោងតាមកិច្ចសម្ភាសន៍ជាមួយនឹង CNBC បានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុន Start-ups តាំងនោះគឺសុទ្ធសឹងតែជាក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ ដោយក្នុងនោះផ្ដោតសំខាន់ លើ វិស័យ ផ្សេងៗ គ្នា តែភាគច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យា IA។
គួរបញ្ជាក់ផងដែរថា Skype ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដោយមានស្ថាបនិកចំនួន ៤រូប និងចាប់ពីឆ្នាំ ២០០៥មក មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានចំណាយលុយវិនិយោគ ជាមួយ ដូចជា eBay និង Paypal ជាដើម និងនៅឆ្នាំ ២០១១ ក្រុមហ៊ុន Microsof ក៏បានសម្រេចចិត្តទិញយក Skype ក្នុងតម្លៃ ៨.៥ពាន់លានដុល្លារអាមេរិក៕