(ភ្នំពេញ)៖ អ្នកស្រី ប៉ិ ម៉ានិ ជាកម្មការនីធ្វើការវេនយប់នៅរោងចក្រផលិតនាឡិកាមួយកន្លែង ក្នុងខេត្តស្វាយវៀង។ រាល់ល្ងាចមុនពេលចូលធ្វើការ អ្នកស្រីតែងតែទិញប៊ូសស្រ្តងយកទៅញ៉ាំ ដើម្បីកុំឲ្យងងុយពេលម៉ោងធ្វើការ ហើយនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកស្រីគ្រាស់កំប៉ុងប៊ូសស្រ្តងមក ស្រាប់តែឃើញលេខ ១០០០ដុល្លារ លើក្រវិលកំប៉ុងប៊ូសស្រ្តង។
អ្នកស្រី ប៉ិ ម៉ានិ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង ស្វាម៉ីមានមុខរបរជាកសិករ និងមានកូន ២នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំង២ រៀនសូត្រថែមទៀត អ្នកស្រីក៏ត្រូវបង្ខំចិត្តទៅធ្វើការវេនយប់ ដើម្បីរកប្រាក់បន្ថែម។
អ្នកស្រី ប៉ិ ម៉ានិ បានប្រាប់ឲ្យដឹងថា «ខ្ញុំតែងតែពិសាប៊ូសស្រ្តង ដើម្បីកុំឲ្យងងុយគេង និងមានកម្លាំងធ្វើការ មិននឹកស្មានថាខ្លួនឯង មានសំណាងបានឈ្នះរង្វាន់ ១០០០ដុល្លារ ពីប៊ូសស្រ្តងបែបនេះទេ»។
អ្នកស្រីបានបន្តទៀតថា «ខ្ញុំពិតជាសប្បាយចិត្តរកអីនិយាយមិនចេញទេ។ សូមអរគុណដល់ប៊ូសស្រ្តងណាស់ រង្វាន់ ១០០០ដុល្លារនេះ អាចជួយសម្រួលដល់ជីវភាពគ្រួសារអ្នកស្រីច្រើនណាស់»។
ប៊ូសស្រ្តងជាភេសជ្ជៈប៉ូវកម្លាំង ដែលមានគុណភាពកម្រិតពិភពលោក ដែលទើបតែឈ្នះមេដាយមាសឆ្នាំ២០២០ ពីស្ថាប័ន MONDE SELECTION និងរឹតតែពិសេស ប៊ូសស្រ្តងនៅតែផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង៕