(ឡុងដ៍)៖ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះរហូតដល់១១,៣ភាគរយ នៅក្នុងឆ្នាំនេះ, ដែលចំនួននេះ គឺជាការធ្លាក់ចុះដ៏ធំជាងគេបំផុត នៅក្នុងផ្នែកទិន្នន័យ សម្រាប់រយៈពេលជាង៣០០ឆ្នាំកន្លងមកនេះ ដោយសារតែលទ្ធផល នៃការរីករាលដាល ពីវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ពី អធិការបតីក្រសួងហិរញ្ញវត្ថុ របស់ចក្រភពអង់គ្លេស លោក Rishi Sunak ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕