(អាហ្សង់ទីន)៖ អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីនលោក Diego Maradona ទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយមុននេះបន្តិច។

សូមជំរាបថា នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ លោក Diego Maradona ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលការវះកាត់ខួរក្បាល។ ក្រោយបានចាកចេញពីមន្ទីរពេទ្យ Olivos ស្ថិតក្នុងទីក្រុង Buenos Aires របស់អាហ្សង់ទីន លោកបានទៅស្នាក់នៅក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre៕