(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានដឹកនាំតំណាងចែកចាយរបស់ទូទាំងប្រទេស ចូលរួមពង្រឹងសមត្ថភាព ក្នុងកម្មវិធីបង្វឹក «ភាពជាអ្នកដឹកនាំជីវិតឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល» របស់ CEO Master Club ដែល បង្វឹកផ្ទាល់ដោយលោកគ្រូ អោម សេងបូរ៉ា ជាអ្នកអប់រំ និងគ្រូបង្វឹកធុរកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ និងចំណាយថវិកាជិត១០ម៉ឺនដុល្លារ។

លោកស្រី នួន ស៊ុន្ទរី (ហៅ ស្រីអូន) អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ បានថ្លែងថា មូលហេតុដែលលោកស្រីដឹកនាំ សមាជិកមហាគ្រួសារ សម្រស់ធម្មជាតិ មកចូលវគ្គបណ្តុះបណ្តាល CEO Master Club គឺដោយសារតែលោកស្រីយល់ឃើញថាកម្មវិធីនេះជាកម្មវិធីបង្វឹកដ៏អស្ចារ្យ ហើយបានធ្វើឱ្យលោកស្រី និងក្រុមហ៊ុនសម្រស់ធម្មជាតិវិវឌ្ឍខ្លួនរីកចម្រើន យ៉ាងខ្លាំងឈប់ឈរ មកទល់សព្វថ្ងៃនេះ ។

លោកស្រី នួន ស៊ុន្ទរី បានបន្ថែមថា «ខ្ញុំធ្លាប់បានទទួលរបស់អស្ចារ្យពីវគ្គនេះ ដែលធ្វើឱ្យខ្ញុំរីកចំរើន ទាំងការដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និងការដឹកនាំមហាគ្រួសារសម្រស់ធម្មជាតិទាំងមូល ដែលលើសពីការំពឹងទុក។ ខ្ញុំជឿជាក់ថា នៅពេលដែលសមាជិកមហាគ្រួសារសម្រស់ធម្មជាតិទាំងអស់ បានចូលរួមវគ្គនេះហើយ ពួកគាត់នឹងមានការផ្លាស់ប្តូរជីវិត កាន់សេចក្តីសុខ និងសេចក្តីចំរើន»

អគ្គនាយិការូបនេះបន្ដថា ក្នុងនាមជាមេដឹកនាំក្រុមហ៊ុន និងមហាគ្រួសារសម្រស់ធម្មជាតិ មានការទទួលខុសត្រូវដ៏ធំ ក្នុងការធ្វើឱ្យក្រុមហ៊ុនរីកចម្រើន រឹងមាំ ហើយក៏រឹតតែចាំបាច់នោះ គឺធ្វើឱ្យសមាជិកមហាគ្រួសារសម្រស់ធម្មជាតិមានចំណេះដឹង ជំំនាញកាន់តែខ្លាំងពូកែ និងហរិញ្ញវត្ថុរីកចម្រើន សេចក្តីសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារផងដែរ។

លោកស្រីបន្ដថា «ដូច្នេះខ្ញុំឱ្យតម្លៃខ្ពស់ចំពោះចំណេះដឹង តាមរយៈការចូលរៀនជាមួយជំនាញដែលត្រឹមត្រូវ ជាមួយស្ថាប័នបង្វឹកដ៏ត្រឹមត្រូវ និងគ្រូវបង្វឹកដ៏ត្រឹមត្រូវដែលមានកេរ្តិ៍ឈ្មោះល្បីអមដោយបទពិសោធច្រើនឆ្នាំនិងស៊ីជម្រៅ»

អ្នកគ្រូ សូ សេរីវឌ្ឍនា អគ្គនាយិក CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោក ឈាង រ័ត្ន អគ្គនាយកនិង លោកស្រី ស្រីអូន អគ្គនាយិកា ក្រុមហ៊ុនសម្រាស់ធម្មជាតិ ដែលមានទឹកចិត្តទូលំទូលក្រៃលែងក្នុងការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកមហាគ្រួសារសម្រស់ធម្មជាតិឱ្យកាន់តែខ្លាំងពូកែ។

អ្នកគ្រូ សូ សេរីវឌ្ឍនា «ទឹកចិត្តនេះពិតជាល្អអស្ចារ្យ ដែលមិនអាចកាត់ថ្លៃបាន ហើយកម្រនឹងរក បាន។ នេះគឺជាអំពើដ៏ល្អ ជាគំរូមួយដែលក្នុងនាមជាមេដឹកនាំឆ្នើមតែងចង់ឱ្យអ្នកដែលដើរតាមរីកចម្រើន ទាំងខ្លួនឯងផ្ទាល់ ទាំងគ្រួសារ និងទាំងអាជីវកម្ម នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគាត់ទាំងពីជាមេដឹកនាំដែលគិតប្រយោជន៍រួម ប្រយោជន៍អ្នកដើរតាមជាធំ ខ្ញុំសូមកើតសរសើរ»

សូមបញ្ជាក់ថា លោកស្រី សួន ស៊ុន្ទរី ជាភរិយាលោក ឈាង រ័ត្ន ជាថ្នាក់ដឹកនាំក្រុមហ៊ុនសម្រស់ធម្មជាតិ មិនត្រឹមចូលចិត្តការសិក្សា និងឱ្យតម្លៃខ្ពស់លើការពង្រឹងចំណេះដឹង ជំនាញប៉ុណ្ណោះទេ អ្នកដឹកនាំស្ថាប័នមួយនេះក៏ចូលរួមយ៉ាងសកម្មភាពសប្បុរសធម៌ក្នុងសង្គមជាច្រើនផងដែរដូចជា៖ ផ្តល់អំណោយជូនដល់ តាតាស៊ីក្លូ ជនក្រីក្រ អង្គការកុមារកំព្រា ពិការ និងការមានបញ្ញាស្មារតី ពិសេសថ្មីៗនេះបានចូលរួមសហការជាមួយCEO Master Club។

ក្នុងនោះក៏បាននាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជាង៣០០០គ្រួសារនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕