(ភ្នំពេញ)៖ ដើម្បីឱ្យអ្នកមានរូបរាង និងអារម្មណ៍ល្អបំផុត រាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមជាច្រើនបញ្ចូលគ្នា។ អ្នកមិនត្រឹមតែត្រូវការប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីន និងសារធាតុរ៉ែឱ្យត្រូវប្រភេទប៉ុណ្ណោះទេ អ្នកក៏ត្រូវការជាតិទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបន្តរក្សាជាតិទឹក ហើយអ្នកក៏ត្រូវការសារធាតុសរសៃ ក្នុងកម្រិតមួយសមស្របផងដែរ។

នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ហើយសូម្បីតែអ្នកដែលប្រយ័ត្នប្រយែង ក្នុងការហូបចុក ក៏មានការពិបាកក្នុងការបំពេញ ទៅតាមគោលដៅសម្រាប់សារធាតុចិញ្ចឹមនីមួយៗ ជារៀងរាល់ថ្ងៃផងដែរ។ ដូច្នេះហើយបានជា Herbalife Nutrition ឈរលើគោលការណ៍អាហារូបត្ថម្ភ ប្រកបដោយតុល្យភាព ពោលគឺការរួមផ្សំគ្នារវាងអាហារទទួលទាន និងអាហារបន្ថែម ដែលនាំមកនូវសុខភាពល្អ ដែលអាចជួយឱ្យអ្នកបំពេញ តម្រូវការប្រចាំថ្ងៃរបស់អ្នក គួបផ្សំនឹងការទទួលទានដើម្បីរក្សាតុល្យភាពកាឡូរី ដែលអាចជួយឱ្យអ្នកស្រកទម្ងន់ ឡើងទម្ងន់ ឬរក្សាទម្ងន់ក្នុងរាយកាយរបស់អ្នក។

សមាសភាគសំខាន់ៗចំនួន៧ សម្រាប់ផែនការអាហារូបត្ថម្ភដែលមានតុល្យភាពនៅ Herbalife Nutrition ជឿថា ដើម្បីទទួលបានសុខភាពល្អ ត្រូវមានការទទួលទានអាហារឱ្យបានត្រឹមត្រូវ គួបផ្សំនឹងការហាត់ប្រាណ និងការសម្រាកជាទៀងទាត់។ អាហារូបត្ថម្ភដែលត្រឹមត្រូវ និងមានតុល្យភាពនឹងជួយឱ្យអ្នកមានកម្លាំង សម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នក និងលើកកម្ពស់សុខុមាលភាពពេញមួយជីវិត។

ខាងក្រោមនេះ គឺជាធាតុផ្សំចំនួន៧ នៃរបបអាហារដែលមានតុល្យភាព៖

ទី១៖ ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមកម្រិតម៉ាក្រូ ដែលមានសារសំខាន់ សម្រាប់ស្ទើរតែគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយ។ អ្នកប្រើប្រាស់ប្រូតេអ៊ីន ដើម្បីផលិតមូលេគុលសំខាន់ៗ ដូចជា៖ អរម៉ូន និងអង់ស៊ីម ដើម្បីកសាង រក្សា និងថែទាំជាលិការបស់សាច់ដុំ។ ប្រូតេអ៊ីន ក៏មានសារសំខាន់ ដើម្បីបំពេញការស្រេកឃ្លានអាហារផងដែរ។ រាងកាយរបស់អ្នកតែងតែផ្គុំ បំបែកធាតុ និងប្រើប្រាស់ប្រូតេអ៊ីនជានិច្ច។ ដូច្នេះជាការសំខាន់ណាស់ ដែលត្រូវបញ្ចូលប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ ទៅក្នុងរបបអាហាររបស់អ្នកឱ្យបានរាល់ថ្ងៃ ដើម្បីជំនួសអ្វីដែលអ្នកបានប្រើ ប្រាស់។ ៣០% ការស្រូបយកកាឡូរីប្រចាំថ្ងៃរបស់អ្នក គួរមានប្រភពពីប្រូតេអ៊ីនរុក្ខជាតិ ឬសត្វដែលមានជាតិខ្លាញ់តិចតួចដូចជា៖ សណ្ដែកសៀង បក្សី ត្រី និងស៊ុតជាដើម។

ទី២៖ កាបូអ៊ីដ្រាត រាងកាយរបស់អ្នក ត្រូវការសារធាតុចិញ្ចឹមកម្រិតមីក្រូមួយប្រភេទទៀត ដែលគេហៅថាកាបូអ៊ីដ្រាត សម្រាប់ប្រើប្រាស់ជាឥន្ធនៈ។ ដូច្នេះ ជាការសំខាន់ណាស់ដែលត្រូវទទួលសារធាតុកាបូអ៊ីដ្រាតឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ៤០% នៃកាឡូរីរបស់អ្នក គួរមានប្រភពពីពពួកធញ្ញជាតិ ដែលមិនចម្រាញ់ដូចជា៖ សណ្ដែក បន្លែ និងផ្លែឈើ ពោលគឺមិនមែនប្រភេទអាហារ ដែលសម្បូរជាតិស្ករ និងជាតិម្សៅ ដូចនំដុត សូដា និងស្ករគ្រាប់នោះឡើយ។

ទី៣៖ ខ្លាញ់ រាងកាយរបស់អ្នកក៏ត្រូវការខ្លាញ់ដែលមានប្រយោជន៍ក្នុងបរិមាណតិចតួចផងដែរ ប៉ុន្តែសូមកុំញ៉ាំជាតិខ្លាញ់ច្រើនពេក។ អ្នកប្រហែលជាទទួលបានជាតិខ្លាញ់ក្នុងកម្រិតគ្រប់គ្រាន់រួចទៅហើយ។ របបអាហារធម្មតារបស់អាមេរិកាំង ផ្គត់ផ្គង់ជាតិខ្លាញ់សរុប និងខ្លាញ់មិនល្អច្រើនជាងតម្រូវការរបស់យើង និងពុំបានផ្គត់ផ្គង់ជាតិខ្លាញ់ដែលនាំមកនូវសុខភាពល្អឱ្យបានគ្រប់គ្រាន់ដូចជា៖ ខ្លាញ់ពីត្រី គ្រាប់ធញ្ញជាតិ ប្រេងអូលីវ និងផ្លែបឺរនោះឡើយ។ ខ្លាញ់ គឺជាប្រភពកាឡូរីដែលមានលក្ខណៈប្រមូលផ្ដុំខ្ពស់ ដូច្នេះហើយបានជាគោលការណ៍របស់ Herbalife Nutrition ផ្ដល់អនុសាសន៍ឱ្យអ្នកកំហិតជាតិខ្លាញ់ត្រឹមតែ ៣០% ចុះប៉ុណ្ណោះ នៃកម្រិតកាឡូរីប្រចាំថ្ងៃរបស់អ្នក។

ទី៤៖ វីតាមីន និងសារធាតុរ៉ែ មានទំនាក់ទំនងប្រតិកម្មគីមីជាច្រើនដែលជាមុខងារប្រចាំថ្ងៃនៃរាងកាយរបស់អ្នក ហើយសារធាតុរ៉ែជាច្រើនដូចជា៖ កាល់ស្យូម និងម៉ាញេស្យូមជាដើម បំពេញតួនាទីសំខាន់នៅក្នុងរាងកាយរបស់អ្នក។ របបអាហារដែលមានតុល្យភាព ជួយផ្គត់ផ្គង់វីតាមីន និងសារធាតុរ៉ែដែលអ្នកត្រូវការ ហើយការញ៉ាំវីតាមីន និងសារធាតុរ៉ែបន្ថែមជារៀងរាល់ថ្ងៃ ជួយឱ្យអ្នកទទួលបានបរិមាណសារធាតុទាំងនេះគ្រប់គ្រាន់។

ទី៥៖ សារធាតុចិញ្ចឹមដែលមានប្រភពពីរុក្ខជាតិ អាហារដែលមាន ប្រភពពីរុក្ខជាតិ ផ្ដល់នូវសារធាតុចិញ្ចឹមបែបធម្មជាតិជាច្រើន ដែលគេហៅថាសារធាតុចិញ្ចឹមមានប្រភពពីរុក្ខជាតិ។ សារធាតុចិញ្ចឹមទាំងនេះ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការពារជំងឺ ពង្រឹងភាពស៊ាំ និងជួសជុល DNA ដែលទទួលរងការខូចខាត។ អាហារដែលផ្ដល់នូវសារធាតុទាំងនេះ មានដូចជាផ្លែឈើ និងបន្លែដែលមានពណ៌ចម្រុះ។ ដូច្នេះ ជាការសំខាន់ណាស់ដែលអ្នកត្រូវញ៉ាំអាហារមានប្រភពពីរុក្ខជាតិដែលមានពណ៌ចម្រុះ ។

ទី៦៖ ជាតិសរសៃជួយដល់ការរំលាយអាហារ ជួយឱ្យអ្នកឆាប់ឆ្អែត និងជំរុញការលូតលាស់បាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារ។ ផ្លែឈើទាំងមូល បន្លែ គ្រាប់ធញ្ញជាតិដែលមិនត្រូវបានចម្រាញ់ និងសណ្ដែក សុទ្ធតែជាប្រភពល្អបំផុតនៃពួកជាតិសរសៃក្នុងរបបអាហារ ប៉ុន្តែប្រសិនបើអ្នកពុំបានទទួលជាតិសរសៃ ២៥ក្រាម ឱ្យបានរាល់ថ្ងៃនោះទេ អ្នកគួររកអាហារបន្ថែមជាតិសរសៃមកញ៉ាំបន្ថែមទៀត។

ទី៧៖ ជាតិទឹក នៅក្នុងរាងកាយរបស់អ្នក៧០% គឺជាជាតិទឹក។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលនោះឡើយ ដែលត្រូវចាំបាច់ត្រូវបន្តបំពេញជាតិទឹក ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ។ រាងកាយរបស់អ្នកត្រូវការទឹក ដើម្បីដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់កោសិកា និងដើម្បីបញ្ចេញកាកសំណល់។ ជាតិទឹកក៏ជួយគ្រប់គ្រងសីតុណ្ហភាពក្នុងរាយកាយ និងផ្ដល់ជាជាតិរំអិលសម្រាប់សន្លាក់ សរីរាង្គ និងកោសិកាផងដែរ។

ប្រតិកម្មគីមីភាគច្រើននៅក្នុងរាងកាយរបស់មនុស្ស ក៏កើតឡើងនៅក្នុងទឹកផងដែរ។ អនុសាសន៍ទូទៅសម្រាប់ជាតិទឹក គឺត្រូវផឹកទឹក៨ កែវ (ចំណុះ ២៤០មីលីលីត្រ) ក្នុងមួយថ្ងៃ។ ទឹកគួរជាជម្រើសទី១ ប៉ុន្តែតែធម្មតា ឬក៏កាហ្វេអាចរាប់បញ្ចូលដើម្បីបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃរបស់អ្នកផងដែរ។ បញ្ចូលវាជាមួយគ្នា និងរក្សាតុល្យភាពកាឡូរីរបស់អ្នក គំនិតនៃតុល្យភាពកាឡូរី ពោលគឺការរក្សាតុល្យភាពរវាងកាឡូរីដែលអ្នកញ៉ាំ និងកាឡូរីដែលអ្នកដុត គឺជាអ្វីដែលស្រួលយល់។

«កាឡូរីចូល» គឺជាបរិមាណកាឡូរីសរុបដែលអ្នកស្រូបយកពីប្រភពអាហារ និងភេសជ្ជៈទាំងអស់ដែលអ្នកបរិភោគ។ «កាឡូរីចេញ» សំដៅលើកាឡូរីដែលរាងកាយរបស់អ្នកដុតជារៀងរាល់ថ្ងៃ ពោលគឺជាការរួមបញ្ចូលគ្នានូវកាឡូរីដែលរាងកាយរបស់អ្នកស្រូបយក ដើម្បីបំពេញមុខងារធម្មតាបំផុត (ដែលហៅថាអត្រាមេតាបូលិកនៅពេលដែលអ្នកសម្រាក) និងបរិមាណកាឡូរីដែលអ្នកចំណាយតាមរយៈលំហាត់ប្រាណ និងសកម្មភាពផ្សេងៗ។

ប្រសិនបើកាឡូរីដែលបានពីអ្វីដែលអ្នកញ៉ាំ មានតុល្យភាពជាមួយនឹងកាឡូរីដែលអ្នកដុត នោះទម្ងន់របស់អ្នកគួរនៅថេរ ប៉ុន្តែបើអ្នកច្រើនតែញ៉ាំកាឡូរីច្រើនជាងកាឡូរីដែលអ្នកដុត នោះជញ្ជីងរបស់អ្នកនឹងទោរទៅរកការឡើងទម្ងន់ជាមិនខាន។ ប្រសិនបើអ្នកច្រើនតែទទួលទានកាឡូរីតិចជាងកាឡូរីដែលអ្នកដុត នោះទម្ងន់របស់អ្នកនឹងថយចុះទៅវិញ។

ពាក់ព័ន្ធនឹងការរក្សាតុល្យភាពកាឡូរី អ្នកអាចគ្រប់គ្រងផ្នែកទាំងសងខាងនៃសមីកាកាឡូរី។ អ្នកអាចគ្រប់គ្រងបរិមាណកាឡូរី ចូលតាមរយៈការរាប់ចំនួនកាឡូរី នៅក្នុងអាហារដែលអ្នកញ៉ាំ ហើយអ្នកអាចគ្រប់គ្រងយ៉ាងហោច ណាស់ក៏មួយផ្នែកដែរ នៃកាឡូរីដែលអ្នកដុតជារៀងរាល់ថ្ងៃ តាមរយៈការបន្តធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ។ ដូច្នេះមិនថាគោលដៅរបស់អ្នកគឺស្រកទម្ងន់ ឡើងទម្ងន់ ឬរក្សាទម្ងន់នោះទេ ការសម្រេចចិត្តគឺឋិតនៅក្នុងដៃរបស់អ្នក។ សូមស្វែងរកព័ត៌មានបន្ថែមនៅក្នុង គេហទំព័រ Herbalife.com ឬ IAmHerbalife.com៕