(កូរ៉េ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះអ្នកតំណាងនៃខ្សែភាពយន្ត «Pirates 2» បានបញ្ជាក់ថា ក្រុមការងារថតខ្សែភាពយន្តរបស់ខ្លួន ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាស ពីអ្នកតំណាងខ្សែភាពយន្តរឿង «Pirates 2» បានឲ្យដឹងបន្ថែមថា នេះជាការពិតដែលបុគ្គលិករបស់ពួកគេ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩។ បុគ្គលិកទាំងនោះ ត្រូវបានរកឃើញថា មានកូវីដ១៩ បន្ទាប់ពីបានសម្តែងរឿង «Pirates 2»។

យ៉ាងណាមិញ ក្រុមការងារសម្តែងរឿងនេះ និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត ត្រូវបានបញ្ចូនទៅធ្វើតេស្តភ្លាមៗ ជាលទ្ធផលបង្ហាញថា គឺអវិជ្ជមានទាំងអស់ ពោលគឺមិនមានការឆ្លងរាលដាល ដល់ក្រុមការងារផ្សេងទៀតនោះទេ។ ចំណុចនេះបានធ្វើឲ្យពេលវេលានៃការថតភាពយន្ត «Pirates 2» នៅតែបន្តដំណើរការថតដូចគម្រោង។

គួរជម្រាបថា តារាល្បីដែលចូលរួមសម្តែងក្នុងរឿង «Pirates 2» រួមមាន Kang Ha Neul, Han Hyo Joo, Kwon Sang Woo, Lee Kwang Soo និងសមាជិកក្រុមចម្រៀង EXO លោក Sehun ជាដើម៕