(ចិន)៖ បន្ទាប់ពីធ្វើការហាមឃាត់កម្មវិធីទូរស័ព្ទជាច្រើនរបស់ចិន នៅពេលនេះ រដ្ឋាភិបាលឥណ្ឌាបានសម្រេចបិទការនាំចូលទូរស័ព្ទ iPhone, Xiaomi និង Oppo ដែលផលិតនៅក្នុងប្រទេសចិន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃ Apple, Xiaomi និង Oppo បានក្លាយជាជនរងគ្រោះ នៅក្នុងភាពតានតឹងរវាងប្រទេសឥណ្ឌា និងចិន ដោយក្នុងនោះ ឥណ្ឌាបានព្យាយាមរារាំងការនាំចូលទូរស័ព្ទដៃ iPhone, Xiaomi និង Oppo ដែលផលិតនៅប្រទេសចិនតាំងពីខែសីហាមកម្ល៉េះ។
ការអនុវត្តន៍បំរាមថ្មីនេះ បានធ្វើឱ្យជាប់ដល់ទូរស័ព្ទ iPhone 12 របស់ក្រុមហ៊ុន Apple រួមនឹងឧបករណ៍ Smart Wearable របស់ក្រុមហ៊ុន Oppo និង Xiaomi។
ការហាមឃាត់នេះ ត្រូវបានគេដឹងថា រដ្ឋាភិបាលឥណ្ឌាចង់ឲ្យក្រុមហ៊ុនទូរស័ព្ទធំទាំងនោះ វិនិយោគដំឡើងរោងចក្រផលិតនៅក្នុងប្រទេសខ្លួនវិញ ខណៈដែលពេលនេះ ក្រុមហ៊ុន Samsung បានដករោងចក្រទាំងអស់ចេញពីចិន ទៅដាក់នៅឥណ្ឌាវិញ ហើយ Apple ក៏មានផែនការវិនិយោគរោងចក្រនៅឥណ្ឌាផងដែរ៕