(ភ្នំពេញ)៖ អគារដ៏ខ្ពស់ជាច្រើនកំពុងលិចរូបរាងឡើង ហើយខ្លះទៀតបាន ឡើងខ្ពស់កប់ពពករួចទៅហើយ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះ ដែលប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗទាន់សម័យ, ឆាប់ៗនេះ ក្ដីស្រមៃដែលចង់ធ្វើជាម្ចាស់របស់ផ្ទះ ប្រណិត បំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងលក្ខខណ្ឌផ្សេងជាច្រើនទៀត លោកអ្នកអាចរកបាន នៅគម្រោង Le Condé BKK1។

ខុនដូ Le Condé BKK1 បានចាប់ផ្ដើមសាងសង់នាខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យគម្រោងនេះ ជាគម្រោងចុងក្រោយគេបង្អស់នៅក្នុងទីក្រុង។ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាស ពេញតំបន់បឹងកេងកង១។

តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ ផាប់ និង ភោជនីយដ្ឋាននានាជាច្រើននៅគ្រប់ច្រកល្ហក ដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅ ប្រទេសលោកខាងលិច។

ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញា អន្តរជាតិល្បីៗជាច្រើន រួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្ស រសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។

បើនិយាយពីការកម្សាន្ត និងការដើរ ទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែរ រួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះ ទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។

ខុនដូដ៏ប្រណិតមួយនេះឈរនៅចំកណ្ដាលនៃខណ្ឌដែលមានភាពមមាញឹកមួយនេះ ធ្វើឲ្យខ្លួន ឯងមានភាពចាប់អារម្មណ៍ដោយសារការរចនាម៉ូដយ៉ាងសមសួនរបស់វា។ គម្រោងនេះត្រូវបាន បញ្ចប់ការតុបតែងផ្នែកខាងក្នុងរួចរាល់ និងមានបំពាក់នូវបច្ចេកទេសផ្ទះឆ្លាតវៃដែលជា បច្ចេកវិទ្យាជំនាន់ថ្មីបំផុត។
Le Condé BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. បង្កើតឡើងក្រោមផ្នត់គំនិត «បេះដូងនៃរាជធានីភ្នំពេញ» គម្រោងអភិវឌ្ឍន៍ចម្រុះនេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីដ៏អស្ចារ្យ ស្ថិតនៅចំកណ្ដាលរាជធានី ភ្នំពេញ។

ការរចនាស្ថាបត្យកម្មរបស់អគារ Le Condé BKK1 ត្រូវបានបំផុសគំនិតចេញពី ទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិក ដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹង ល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញស្របតាមរបត់ថ្មី នៃទីផ្សារលំនៅឋានសម័យទំនើប។

រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោក អ្នកបាន រួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។

ផ្នែកកោងខាងក្រៅរបស់វា ហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែល តម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរ ខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។

កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវ ទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។
រាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយអភិវឌ្ឍន៍ខ្លួនឯងពីទីក្រុងតូចមួយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹកមួយ។ ដែលវាបង្ហាញនូវបរិបទការងារយ៉ាងសកម្មរបស់ អ្នករស់នៅក្នុងតំបន់ ហើយ Le Condé BKK1 នឹងផ្ដល់ជូនលោកអ្នកនូវលំនៅដ្ឋានដ៏កក់ក្ដៅ ដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅដោយគ្រាន់តែប្រើប្រាស់ជាមួយម្រាមដៃរបស់ពួក គេប៉ុណ្ណោះ។
យូនីតរបស់ Le Condé BKK1 សាងសង់ក្រោមបទដ្ឋានច្បាស់លាស់ដែលអាចឲ្យពន្លឺជះចូលក្នុងអគារ បានគ្រប់គ្រាន់។ បរិយាកាសក្នុងយូនីតនីមួយៗអនុញ្ញាតឲ្យលោកអ្នកអាចសម្រាកលំហែកាយបែបឯកជន ឬជាមួយគ្រួសារយ៉ាងមានក្ដីសុខ និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលចង់ធ្វើនៅ ក្នុងផ្ទះរបស់ខ្លួនដោយមិនត្រូវក្រែងចិត្តនរណា។ បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញ អនុញ្ញាតឲ្យការបម្លាស់ទីពីបន្ទប់មួយ ទៅបន្ទប់មួយ កាន់តែមានភាពងាយស្រួល។
ខុនដូ Le Condé BKK1 បានបញ្ចូលនូវលក្ខណៈពិសេសទាំងអស់នេះចូលគ្នា ជាមួយនឹងប្រព័ន្ធផ្ទះឆ្លាតវៃ។ ប្រព័ន្ធគ្រប់គ្រងផ្ទះនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។

ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះ នឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និងបច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។

គម្រោង Le Condé BKK1 ជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ជាច្រើនដែលអ្នកអាចរកបាន នៅភ្នំពេញ។ យើងសុទ្ធតែដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតមាននៅក្នុងឆ្នាំ២០២០ ដែលវាបានជះ ឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគមួយចំនួន ប៉ុន្តែគម្រោង Le Conde បានឈរជើងយ៉ាង រឹងមាំបើទោះបីជាមានការប៉ះទង្គិចបន្តិចបន្ទួចពីទីផ្សារនេះក៏ដោយ៕

តើលោកអ្នកត្រៀមខ្លួនរស់នៅក្នុងយុគសម័យនៃការរស់នៅថ្មីនេះហើយឬនៅ? ចង់ដឹងព័ត៌មានលម្អិតបន្ថែមជាមួយ គម្រោង Le Condé BKK1 នៅថ្ងៃនេះ!