(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីបំផុតលើពិភលោក Telsa ទើបតែបានប្រកាសប្រមូលយករថយន្តរបស់ខ្លួនប្រភេទ Model Xs ចំនួន ៩១៣៦គ្រឿងដែល

ផលិតឡើងនៅឆ្នាំ២០១៦ និងម៉ូដេល Model Ys ចំនួន ៤០១គ្រឿងផលិតក្នុងឆ្នាំ២០២០មកវិញ ដើម្បីធ្វើការតេស្ត និងជួសជុលបញ្ហាមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្រោមការត្រួតពិនិត្យ និងយល់ព្រមដោយរដ្ឋបាលទទួលបន្ទុកកិច្ចការងារសុវត្ថិភាពចរាចរណ៍ លើផ្លូវហាយវេយរបស់អាមេរិក បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុនបានប្រើប្រាស់បចេ្ចកទេសកាត់តមិនត្រឹមត្រូវតាមដំណើរការ ហើយវានឹងអាចធ្វើឲ្យដំបូលរថយន្តទាំងនោះ អាចនឹងប៉ើងហោះចេញពីខ្លួនរថយន្តបាន នៅពេលដែលវាអាចបើកដល់ល្បឿនអតិប្បរិមា។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ វាគឺមិនមែនជាលើកទីដំបូងឡើយដែលបញ្ហាមុខងារដំបូលរបស់ Telsa ជួបនឹងបញ្ហាបែបនេះ ដោយកាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើង ដោយដំបូងរថយន្តខាងលើបានធ្លាក់ដាច់ចេញពីរថយន្តតែម្តងដោយសារតែបច្ចេកទេសកាត់តមិនបានត្រឹមត្រូវ។

ការប្រមូលរថយន្តទាំងជាងជិត ១០ម៉ឺនគ្រឿងនេះ ត្រូវបានគេមើលឃើញថាហាក់ដូចជាមិនមានឥទ្ធិពលល្អឡើយចំពោះ Telsa ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងជោគជ័យនិងកើនឡើងខ្លាំងគឺរហូតទៅដល់ ៤០ពាន់លានដុល្លារ៕