(ភ្នំពេញ)៖ តាមអ្នកតំណាងរបស់ iOne បានឲ្យដឹងថា iPhone ស៊េរីថ្មីទាំង៤របស់ Apple ដែលកំពុងតែទទួលបាន ការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស់ជាច្រើន ជុំវិញពិភព គឺ iPhone 12 Pro Max, iPhone 12 Pro, iPhone 12 និង iPhone 12 mini បានមកដល់ក្នុងទីផ្សារប្រទេសកម្ពុជា និងមានលក់ជាផ្លូវការ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ។

ដោយសារតែរូបរាងរចនាថ្មី មានភាពទាក់ទាញ មុខងារដ៏អស្ចារ្យជាច្រើន ក៏ដូចជាពណ៌ស្រស់ស្អាតច្រើនជំរើស ធ្វើឲ្យទូរស័ព្ទដៃស៊េរីថ្មីរបស់ Apple នេះ ទទួលបាន ការបញ្ជាកក់យ៉ាងច្រើន។ ដូចនេះ អតិថិជនដែលបានបញ្ជាកក់ពី iOne កាលពីថ្ងៃទី២០ ដល់២៥ វិច្ឆិកា ២០២០ កន្លងទៅនេះ ក៏អាចអញ្ជើញមកទទួលទូរស័ព្ទ ចាប់ពីថ្ងៃទី២៧ វិច្ឆិកា ២០២០ នេះតទៅដែរ។

លើសពីនេះ គ្រប់ហាងរបស់ iOne សុទ្ធតែបានដាក់តាំងបង្ហាញនៅទូរស័ព្ទស៊េរីថ្មីទាំង៤នេះ ដើម្បីអាចឲ្យអតិថិជន ធ្វើការកាន់សាកល្បង ក៏ដូចជាបានមើលពណ៌ ដ៏ស្រស់ស្អាត នៅខាងក្រៅផ្ទាល់តែម្តង។ សំរាប់អតិថិជនអ្នកមានបំណងជាវផ្ទាល់ ក៏អាចអញ្ជើញទៅកាន់ហាងណាមួយ របស់ iOne ចាប់ពីពេលផ្សាយដំណឹងនេះតទៅ ដោយក្នុងនោះ កាន់តែមានភាពងាយស្រួល អតិថិជនក៏អាចធ្វើការបង់រំលស់ជាមួយ ដៃគូសហការរបស់ iOne បានផងដែរ។

សំរាប់ព័ត៌មានលម្អិត អតិថិជនអាចចូលទៅកាន់ បណ្តាញទំនាក់ទំនងសង្គម Facebook របស់ iOne (https://www.facebook.com/iOneAppleAuthorizedReseller) ឬ អញ្ជើញទៅកាន់សាខាណាមួយរបស់ iOne តាមរយៈអសយដ្ឋានខាងក្រោម៖

* iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដី វិមានកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៨៨ ៨៩
* iOne សែនសុខ៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទូរស័ព្ទលេខ៖ ០២៣ ៩៩ ៣១ ៦១
* iOne សុធារស៖ ជាន់ទី១ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៣១ ០១៕