(ភ្នំពេញ)៖ ស្កាយវីឡា ជាគម្រោងខុនដូប្រភេទវីឡា លើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លារលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏គួរជាទីមនោរម្យ។

ស្របពេលដែលទីក្រុង រីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លារធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពផងដែរ ពិសេសសម្រាប់ ប្រភេទលំនៅឋានខុនដូ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជនស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។

ស្កាយវីឡាមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះសាងសង់រួចរាល់បាន៩៩%ហើយ។ ទីតាំងដ៏ល្អរបស់គម្រោងនេះ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។

នៅក្បែរគម្រោងនេះសម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើនពិសេសគឺផ្សារទំនើបអូឡាំព្យាម៉លដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉ល ផ្សារទួលទំពូង និងផ្សារធំថ្មី ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរពីគម្រោងនេះ។

អគារភ្លោះកម្ពស់ ១៤០ម៉ែត្រនេះ ទទួលបានកិត្យានុភាពជាគម្រោងអភិវឌ្ឍន៍លំដាប់កំពូល និងពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ ដែលជាលំនៅឋានក្នុងក្តីស្រមៃលំដាប់អភិជន។ ខុនដូនេះផ្ដល់ជូននូវទីធ្លារដ៏ធំល្វឹងល្វើយ ហាក់បីដូចជាផ្ទះវីឡានៅលើវេហា។

គម្រោង ស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។

អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺក្នុងការ រចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។
លោក C.Y. Lee បង្កើតបានជាអគារ ស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដារថ្មីនៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ និងប្រកបដោយផាសុកភាព
ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃយូនីតៗនីមួយៗប៉ុណ្ណោះទេ ថែមទាំងផ្ដល់ ភាពបត់បែនខ្ពស់សម្រាប់ម្ចាស់ខុនដូ ក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួនទៅតាម ចំណង់ចំណូលចិត្ត ផ្ទាល់ខ្លួន។

ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រងអមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្តសម្រាប់សម្រាកលម្ហែកាយ និងរំសាយ អារម្មណ៍នៅពេលនឿយហត់។

អ្វីដែលពិសេសបំផុតនោះ គឺក្លឹបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែប រួមមាន ក្លឹបហាត់ប្រាណ បន្ទប់សូណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។

ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ២៧២ម៉ែត្រការ៉េ ដល់៥០៩ ម៉ែត្រការ៉េ ដែលអាចនិយាយបានថាជា យូនីតខុនដូ ដែលមានទំហំធំបំផុតនៅកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជន ជ្រើសរើស។

បច្ចុប្បន្ននេះយូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រូចរាល់ហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្រ្តនៃការបង់ប្រាក់មានជាច្រើនប្រភេទ៕

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា ចុចទៅកាន់ Link នេះ៖ https://www.realestate.com.kh/new-developments/sky-villa/