(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកយកគតិបណ្ឌិតចំនួន ៥ មកបង្ហាញជូនប្រិយមិត្តជាទីអានកម្សាន្ត។
គតិបណ្ឌិតទាំង ៥ នោះរួមមាន៖
១៖ កេរ្តិ៍ឈ្មោះបុគ្គលម្នាក់អាចរក្សាបានអាស្រ័យលើកិច្ចការ និងការរស់នៅរបស់គេ (តេង ស៊ាវពីង)។
២៖ ពេលទៅមុខ កុំភ្លេចរក្សាលំនឹង ហើយពេលមានលំនឹងហើយ កុំភ្លេចទៅមុខបន្ត (លី កាស៉ីង)។
៣៖ មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង (ស៊ុន ឈាន)។
៤៖ អ្នកគួររៀនសូត្រពីដៃគូរប្រកួតប្រជែង ប៉ុន្តែកុំចម្លងឱ្យសោះ ព្រោះការចម្លងនាំឱ្យអ្នកស្លាប់ (ជេក ម៉ា)។
៥៖ អ្នកមិនអាចឈានទៅមុខលើផ្លូវដែលគ្មានយុត្តិធម៌បានឡើយ (លីវ សាវប៉)៕