(មែនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣-២ នៅលីគកំពូលអង់គ្លេស Premier League ខណៈខ្សែប្រយុទ្ធ Edinson Cavani រកបានបាន ២គ្រាប់ជួយក្រុមឈរនៅលេខរៀងទី៨ មាន ១៦ពិន្ទុនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
Edinson Cavani រកបាន ២គ្រាប់នៅនាទីចុងម៉ោងតាមពីក្រោយ បន្ទាប់ពីខ្សែបម្រើ Bruno Fernandes រកបាន ១គ្រាប់តាមពីក្រោយនៅនាទី៥៩ នៅពេល Southampton បានបើកការនាំមុខ ២គ្រាប់តាំងពីវគ្គទី១ ធ្វើបានដោយកីឡាករ Jan Bednarek និង James Ward Prowse នៅនាទី២៣ និងនាទី៣៣។
គួររំលឹកផងថា បច្ចុប្បន្នខ្សែប្រយុទ្ធចំណូលថ្មី Edinson Cavani រកបាន ៣គ្រាប់ហើយឲ្យក្រុម Manchester United ខណៈក្រុមដែលដឹកនាំដោយលោក Ole Gunner Solskjaer រកបាន ១៦ពិន្ទុ គ្រាដែល Southampton កំពុងឈរលេខរៀងទី៥ រកបាន ១៧ពិន្ទុបណ្តោះអាសន្ន ក្រោយបញ្ចប់ប្រកួតសប្តាហ៍ទី១០ របស់ពួកគេ៕