(ក្រុងអាយរេស)៖ ក្រុមប៉ូលិសប្រចាំនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឆ្មក់ចូលផ្ទះ និងគ្លីនិកឯកជនរបស់លោក Leopoldo Luque ជាទីដែលពួកគេបានធ្វើការវះកាត់ជំងឺខួរក្បាលរបស់ Diego Maradona ចុងក្រោយគេ។
អតីតវីរបុរសរបស់អាហ្សង់ទីន Diego Maradona បានទទួលបានមរណភាពកាលពី ៤ថ្ងៃមុន ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ ៦០ឆ្នាំ ដែលត្រូវបានគេសង្ស័យថា មានការជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួពេទ្យឯកដែលបានព្យាបាលរូបលោកចុងក្រោយគេទៀតផង។
តែយ៉ាងណា វេជ្ជបណ្ឌិត Luque មិនត្រូវបានចាប់ខ្លួន ហើយក៏បានធ្វើការបដិសេធថារូបលោកគ្មានបានធ្វើអ្វីខុសនោះទេ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
គួររំលឹកផងថា Maradona ដែលបានជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 1986 បានទទួលបានការវះកាត់យកដុំឈាមចេញពីខួរក្បាលដោយជោគជ័យ ដែលបណ្តាលមកពីជាតិអាល់កុលើសកម្រិត កាលពីដើមខែនេះនៅឯមន្ទីរពេទ្យខាងលើ៕