(អាមេរិក)៖ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែចរចាទិញក្រុមហ៊ុនផ្ដល់ សេវាកម្មអតិថិជនតាមប្រព័ន្ធអនឡាញថ្មីមួយដែលមានឈ្មោះថា «Kustomer» ដើម្បីពង្រីកការផ្ដល់សេវាកម្ម នៅលើ បណ្ដាញសង្គម Facebook ក៏ដូចជាបង្កើនការលក់ផងដែរ។

សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះថា «Kustomer» ជាក្រុមហ៊ុនផ្ដល់សេវាកម្មអតិថិជនតាម ប្រព័ន្ធអនឡាញថ្មីមួយ ដែលទើបតែបង្កើតឡើង ប៉ុន្តែពោរពេញដោយសមត្ថភាព ហើយបើសិនជា Facebook ទិញក្រុមហ៊ុននេះមែន នោះ គឺ Facebook នឹងពង្រីកការផ្ដល់សេវាកម្ម និងការសន្ទនាជាមួយអ្នកប្រើប្រាស់បន្ថែមទៀតនៅក្នុង Facebook Messenger និង Instagram។

ជាមួយគ្នានោះផងដែរ សារព័ត៌មាន Reuters ក៏បានចេញផ្សាយផងដែរថា ក្រុមហ៊ុន Facebook នឹងដាក់ចូលសេវាកម្មថ្មីនេះ ទៅ កាន់ កម្មវិធី WhatsApp ខណៈដែល WhatsApp កំពុងតែសាកល្បងក្នុងការលក់ទំនិញតាមអនឡាញនៅលើកម្មវិធីរបស់ខ្លួន។

ពាក់ព័ន្ធនឹងព័ត៌មានទិញលក់នេះ ខាងសារព័ត៌មាន Reuters មិនទទួលបាននោះទេ តែសារព័ត៌មាន The Wall Street Journal បានរាយការណ៍មកថា Facebook គ្រោងចំណាយ ១ពាន់លានដុល្លារដើម្បីទិញយក្រុមហ៊ុន «Kustomer» ៕