(បរទេស)៖ ក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ថាប្រទេសកាណាដាគ្រោងនឹងដាក់ពន្ធលើសាជីវកម្ម ដែលផ្តល់សេវាកម្មឌីជីថល ចាប់ពីឆ្នាំ ២០២២ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយក្រុមហ៊ុនទាំងនោះគឺមានសិទ្ធិមកពិភាក្សា ជាមួយ រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាពន្ធ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកាណាដា បាននិងកំពុងសិក្សា និងស្វែងរកវិធីសាស្រ្តរួមមួយដើម្បីធានាឱ្យបាននូវក្រុមហ៊ុនឌីជីថលដូចជា Google និងក្រុមហ៊ុន Facebook Inc ងាយស្រួលក្នុងការ បង់ពន្ធ ជាពិសេសពន្ធដែលជាករណីលើកលែង ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមហ៊ុនយក្សទាំងនេះនៅតែជាប់ពន្ធផងដែរ។
ការដាក់ពន្ធលើក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយសារតែពេលនេះទុកពេល ឱ្យ មានការសិក្សាបន្ថែម ទាំងហានិភ័យ និងបញ្ហាសេដ្ឋកិច្ចជាតិ៕