(ភ្នំពេញ)៖ នាពេលថ្មីនេះៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានតឹងរឹង ដើម្បីការពារ ប្រឆាំងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬការជួបជុំផ្សេងៗ សម្រាប់ខេត្តសៀមរាប និងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥-១៦ ធ្នូ ឆ្នាំ២០២០ អនុវត្តជាបន្ទាន់ចាប់ពីពេលនេះតទៅ ។
ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុនអឹមភី (MP) ដែលជាអ្នកជំនាញផលិតលិខិតអញ្ជើញគ្រប់ប្រភេទ សូមចូលរួមគាំទ្រយ៉ាងមុតមាំ នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពន្យារការជួបជុំ ដូចជា កម្មវិធីមង្គលការ ឬកម្មវិធីជួបជុំផ្សេងៗ ជាបណ្តោះអាសន្ននេះផងដែរ។
ក្រុមហ៊ុន អឹមភី (MP) ក៏បានមើលឃើញ និងយល់អារម្មណ៍ច្បាស់ដល់ម្ចាស់កម្មវិធី បានខកខាន និងពន្យារពេល ក្នុងការធ្វើការកម្មវិធីរបស់ខ្លួន ហើយបានប្រើប្រាស់ និងចំណាយថវិកាលើលិខិតអញ្ជើញរួចរាល់ហើយ ក្រុមហ៊ុន អឹមភី (MP) ស្ម័គ្រចិត្តបរិច្ចាគលិខិតអញ្ជើញជាង១០ម៉ឺនសន្លឹក ជូនទៅម្ចាស់កម្មវិធីណា ដែលបានផ្អាក និងពន្យារពេលក្នុងអំឡុងកូវីតនេះ ដោយឥតគិតថ្លៃ ហើយសូមឲ្យប្រជាពលរដ្ឋរង់ចាំកូវីដស្ងប់ស្ងាត់ ឬក្រសួងសុខាភិបាល បានផ្តល់ភ្លើងខៀវឡើងវិញ សូមអោយ ម្ចាស់កម្មវិធីចាត់ចែងថ្ងៃល្អ ក្នុងការរៀបចំឡើងវិញ ហើយសូមសួររកលិខិតអញ្ជើញ ម៉ាក អឹមភី តាមដេប៉ូចែកចាយ និងរោងពុម្ព របស់អឹមភី ទូទាំងប្រទេស។
ក្រុមហ៊ុនអឹមភី (MP) សូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែរ ឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ សូមឲ្យសហគមន៍យើង ទទួលបានសុវត្ថិភាព ពីជំងឺកូវីត-១៩ និងសូមឲ្យប្រជាពលរដ្ឋខ្មែរយើង អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតលិខិតអញ្ជើញម៉ាក អឹមភី (MP) ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសហគ្រិនកូនខ្មែរ ហើយបច្ចុប្បន្ន កំពុងតែផលិតលិខិតអញ្ជើញម៉ាក អឹមភី (MP) ដែលលក់ដាច់ជាងគេ នៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ សំខាន់ៗ ចំនួន៤គឺ គុណភាពល្អ ភាពទាក់ទាញនៃការរចនាបទបែបខ្មែរពិតៗ តម្លៃប្រកួតប្រជែង និងសេវាកម្មល្អ។ សូមទំនាក់ទំនង តំណាងដេប៉ូចែកចាយ គ្រប់សាខា និងរោងពុម្ព អឹមភី (MP) ទូទាំងប្រទេស ឬទាក់ទងតាមហ្វេកបុកផេក MP Printing Services៕