(ក្រុងឡុងដ៍)៖ Tottenham Hotspur នឹងត្រូវប្រជែងទល់នឹងក្រុម Marine ដែលមានក្រុមមកពី Nations League សម្រាប់ជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2020-2021 ដែលនឹងធ្វើឡើងនៅខែមករា ឆ្នាំក្រោយនេះ។

Marine គឺជាក្រុមទី៨ ក្នុងចំណោមក្រុមមកពី National League ដែលបានឆ្លងចូលជុំទី៣ នៃពាន FA Cup រដូវកាលនេះ ដែលត្រូវបានប្រជែងទល់នឹងក្រុមរបស់លោក Jose Mourinho កំពុងឈរនៅកំពូលតារាងនៃ Premier League ផងនោះ។

ក្នុងការចាប់ឆ្នោតនាយប់មិញនេះដែរ ក្រុម Chorley នឹងត្រូវប៉ះក្រុមរបស់ Wayne Rooney, Derby គ្រាដែលក្រុមការពារតំណែងជើងឯក Arsenal នឹងត្រូវប៉ះ Newcastle United និង Liverpool ត្រូវប៉ះ Aston Villa ដែលធ្លាប់ប៉ះគ្នាម្តងកាលវគ្គ ៤ក្រុមនាឆ្នាំ២០១៥។

ការប្រកួតផ្លូវការនឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី០៨-១១ ខែមករា ឆ្នាំ២០២១ តទៅ និងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ តែជើងទី២ អាចនឹងកើតមានឡើង ក្នុងករណីស្មើគ្នា៕