(ភ្នំពេញ)៖ ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ត្រូវបានសម្រេចពន្យារពេលជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
ជាការកត់សម្គាល់ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការបិទដំណើរការជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស, ក្រុមការងាររៀបចំកម្មវិធីសម្តែងល្ខោនក្បាច់បុរាណ រឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» បានសម្រេចពន្យារពេលការសម្តែងរបស់ខ្លួនជាបណ្តោះអាសន្ន។
ការពន្យារពេលនេះ គឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាត និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ពីជំងឺរាតត្បាតកូវីដ១៩ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រុមការងាររៀបចំកម្មវិធីសម្តែងល្ខោនក្បាច់បុរាណ រឿង «ព្រះអនរុទ្ធព្រះនាងឱស្សា»៖