(មែនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunner Solskjaer មិនទាន់ប្រាកដប្រជាចំពោះកីឡាករចាំទីដៃទី១ David De Gea ថាអាចមានវត្តមាននៅ Champions League ទល់នឹង Paris Saint Germain របស់បារាំងស្អែកនេះ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea បានរងរបួសជង្គង់ក្នុងជំនួប Man Utd យកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣-២ នៅលីគ Premier League ដែលត្រូវបានគ្រូបង្វឹក លោក Ole Solskjaer មិនច្បាស់ទេថា រូបគេនឹងអាចវិលចូលទីលានបានក្នុងការជួបជាមួយគូប្រជែង PSG ដែលជាការប្រកួតសងសឹករបស់ក្រុមបារាំងនាកីឡដ្ឋាន Old Trafford នាថ្ងៃពុធ ទី០២ ខែធ្នូស្អែកនេះនៃវគ្គសន្សំពិន្ទុប្រចាំពូល H ក្នុងការប្រកួតលើកទី៥ ជើងទី២។
លោក Ole បានលើកឡើងថា «សម្រាប់ De Gea ពិតជាមិនអីទេក្នុងការប្រកួតថ្ងៃពុធ តែយើងក៏មិនច្បាស់ផងដែរ ខណៈអ្នកចាំទី Dean Henderson ដែលស្ថិតក្នុងជម្រើសទី២ នោះទើបបានចូលលេងតិចតួច ពីការខ្ចីជើងមកពីក្លិប Sheffield United៕