(ភ្នំពេញ)៖ ជឿជាក់ថា ប្រិយមិត្តទាំងអស់គ្នា ដែលនិយមស្តាប់នូវបទចម្រៀងថ្មីៗរ បស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពេញចិត្តស្តូកជាមួយនឹងបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក្នុងផលិតកម្មរស្មីហង្សមាស ទាំងបទភ្លេង និងទំនុកច្រៀង គឺចាក់ដោតចំបេះដូងអ្នកស្តាប់ជាយុវវ័យតែម្តង។

អ្វីដែលកាន់តែពិសេសនោះ គឺ ការប្រើបច្ចេកទេសនៃសំឡេងរបស់លោក ខេមរៈ សិរីមន្ត ក្នុងបទនេះពិតជាឡូយប្លែកខុសពីសព្វមួយដង ស្តាប់ហើយស្មានថាជាសំឡេងរបស់បុរសនៅវ័យជំទង់ ពោលគឺសំឡេងរបស់លោក ពិតជាអាចពត់ពែនបត់បែន បានគ្រប់ទំរង់បទតែម្តង។

ជាក់ស្តែងបទចម្រៀង «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ជាប្រភេទបទចម្រៀងបែបយុវវ័យចំ ដោយលោក ខេមរៈ សិរីមន្ត បានប្រើបច្ចេកទេសច្រៀងបានយ៉ាងពីរោះ រណ្តំចិត្តធ្វើឲ្យអ្នកគាំទ្រលន្លង់លន្លោច អារម្មណ៍តាមមិនតិចទេនៅក្នុង OFFICIAL AUDIO។ ជាទូទៅរាល់បទចម្រៀងថ្មីៗរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញក្នុងផលិតកម្មរស្មីហង្សមាស គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសបើក្រឡេកមើលចំនួនអ្នកគាំទ្រ ដែលចុចស្តាប់នៅលើយូធូបនោះ គឺសុទ្ធតែរាប់លានដងតែម្តង។

ពិសេសបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» ក៏ដូចគ្នាផងដែរ ទោះទើបនឹងចេញបានប៉ុន្មានថ្ងៃពិតមែន តែចំនួនអ្នកស្តាប់នៅលើយូធូបចូលក្បែរលាន Views បាត់ទៅហើយ។ មិនតែប៉ុណ្ណោះ នៅលើ TikTok វិញ ក៏មានអ្នកធ្វើវីដេអូច្រៀងតាមបទនេះ ជាហូរហែផងដែរ។

តោះចង់ដឹងថា នៅក្នុងបទ «ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា» តារាចម្រៀង ខេមរៈ សិរីមន្ត ប្រើបច្ចេកទេសសំឡេងប្លែក និងពីរោះយ៉ាងណាខ្លះនោះ សូមរីករាយសណ្តាប់នៅក្នុងវីដេអូ ដូចខាងក្រោមនេះ៖