(ភ្នំពេញ)៖ តម្រូវការព័ត៌មានសម្រាប់ការប្រកាសពន្ធតាមអនឡាញ ឬហៅថា E-Filing និងអនុលោមភាពតាមស្ដង់ដារគណនេយ្យជាភាសាខ្មែរ សម្រាប់អ្នកប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យ QuickBooks លែងជាបញ្ហាឈឺក្បាលទៀតហើយ ដោយសារតែមានកម្មវិធីថ្មីមួយ ដែលបង្កើតឡើងដោយក្រុមអ្នកជំនាញផ្នែកសូហ្វែខ្មែរ ដែលមានឈ្មោះថា QE Extension ជាកម្មវិធីដែលមានគុណតម្លៃមួយនេះ អនុញ្ញាតឲ្យគណនេយ្យករ ធ្វើប្រតិបត្តិការទាំងអស់ជាភាសារខ្មែរ ចុះបញ្ជីពន្ធអាករផ្សេងៗ ជាពិសេសពន្ធកាត់ទុកគ្រប់ប្រភេទ ដោយស្វ័យប្រវត្តិ។
ចំណុចពិសេសមួយទៀត QE Extension មានបច្ចុប្បន្នភាពអត្រាប្ដូរប្រាក់ពីធនាគារជាតិ សម្រាប់ការចេញវិក្កយបត្រលក់ និងគ្រប់ប្រតិបត្តិការដោយស្វ័យប្រវត្តិ ហើយធ្វើការទាញយករបាយការ ទិញ-លក់ និងតារាងពន្ធកាត់ទុកនានា សម្រាប់ធ្វើការ Upload ទៅក្នុងប្រព័ន្ធ E-Filing របស់អគ្គនាយកដ្ឋានពន្ធដារ រួមទាំងអាចទាញយករបាយការហិរញ្ញវត្ថុ ជាភាសារខ្មែរបានទៀតផង៕