(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចេញបទចម្រៀងប្រភេទមនោសញ្ចេតនា ធ្វើឲ្យទស្សនិកជនលន្លង់លន្លោច ស្លុងទៅតាមចម្រៀង និងពោលពាក្យសរសើរគ្រប់មាត់នោះ នៅពេលនេះកាន់តែប្លែកអារម្មណ៍ទៀត ជាមួយបទចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិ ដែលមានអត្ថន័យត្រូវនឹងសង្គមបច្ចុប្បន្ន ជាពិសេសសំនៀងស្រែកច្រៀង គឺនៅតែរក្សារទឹកដមពីរោះដដែល។

ជាការពិត បទថ្មីរបស់លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា «មនុស្សល្អៗអស់ទៅណា?» ត្រូវបានអ្នកគាំទ្រដែលស្តាប់បទនេះរួច លាន់មាត់មិនសរសើរមិនបាន ពីទេពកោសល្យក្នុងនាមជាកំពូលតារាចម្រៀង ពូកែបត់បែនបានគ្រប់ប្រភេទចម្រៀងតែម្តង ខណៈបទថ្មីនេះប្រើសំឡេងធ្ងន់ និងស្រែកយ៉ាងណា ក៏នៅតែពីរោះ។

ក្រៅពីនេះ ងាកមកអត្ថន័យវិញ ក៏ត្រូវបានគេដឹងថា ជាការតែងនិពន្ធឡើង គឺស្របទៅនឹងរឿងពិតជាក់ស្តែងក្នុងសង្គមបច្ចុប្បន្នតែម្តង ជាមួយចំណងជើង «មនុស្សល្អៗអស់ទៅណា?»

យ៉ាងណាមិញ ចង់ដឹងថា បទចម្រៀងថ្មី «មនុស្សល្អៗអស់ទៅណា?» មានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖