(អាមេរិក)៖ រូបិយប័ណ្ណអនឡាញរបស់ក្រុមហ៊ុនយក្ស Facebook នៅពេលត្រូវបានប្ដូរឈ្មោះពី Libra ទៅជា Diem បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចរាចរណ៍នៅលើប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
Libra ត្រូវបានក្រុមហ៊ុន Facebook បង្ហាញ និងគ្រោងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៩ ប៉ុន្តែនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ ក៏ត្រូវបាន ហាម ឃាត់ដោយនិយតករ និងធនាគារកណ្ដាល ដោយសារតែមានការព្រួយបារម្ភជាច្រើន ដូចជា វា (Libra ) អាចនឹងកាត់បន្ថយស្ថិរភាពហិរញ្ញវត្ថុ កាត់បន្ថយការគ្រប់គ្រងលើគោលនយោបាយរូបិយវត្ថុ និងគំរាមកំហែងដល់ភាពឯកជន។
នាយកគ្រប់គ្រង់រូបិយប័ណ្ណអនឡាញ Diem បាននិយាយថា ឈ្មោះដើម ឬឈ្មោះចាស់គឺវាជាចំណុចចាប់ផ្ដើម ហើយយើងក៏ពិបាកខ្លាំងណាស់ ផង ដែរ ទម្រាំទទួលបានសិទ្ធិ និងការអនុញ្ញាត ដូច្នេះការផ្លាស់ប្ដូរវានឹងធ្វើឱ្យល្អប្រសើរ។ ពាក្យថា «Diem» មានន័យថា «ថ្ងៃ ឬ Day» នៅក្នុងភាសាឡាតាំង ហើយវានឹងជាមួយនឹងប្រាក់ដុល្លារតែមួយមុខប៉ុណ្ណោះ។
គេនៅមិនទាន់ដឹងច្បាស់ទេថា រូបិយប័ណ្ណអនឡាញរបស់ក្រុមហ៊ុនយក្ស Facebook មួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅពេលណាប្រាកដនោះទេ ប៉ុន្តែបើតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times បានឱ្យដឹងថា Libra ឬ Diem នឹងដាក់ឱ្យប្រើនៅដើមខែមករា ឆ្នាំ២០២១ ខាង មុខនេះ៕