(ភ្នំពេញ)៖ ម្តងនេះកាន់តែពិសេស! វីងឈ្នះឥតល្ហែរដូវកាលទី៣ បានមកវិញហើយ ដោយនាំជាមួយទឹកប្រាក់៣៣០លានរៀល ដើម្បីចែកជូនអតិថិជន ដែលមានសំណាងចំនួន២៥នាក់ ជារៀងរាល់ថ្ងៃ។

ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើប្រតិបត្តិការ បញ្ចូលលុយទូរស័ព្ទ តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬលេខកូដ*989# ឬភ្នាក់ងារវីងជាង៨,២០០កន្លែង ដែលនៅក្បែរអ្នកបំផុតនោះ លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១០,០០០០រៀល ជារៀងរាល់ថ្ងៃ។

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ នឹងផ្តល់ជូនដល់អតិថិជន២៥រូប ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ អតិថិជនដែលមានសំណាង នឹងត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីវិទ្យុ វីងឈ្នះឥតល្ហែរដូវកាលទី៣។

វីងឈ្នះឥតល្ហែរដូវកាលទី៣ ជាកម្មវិធីវិទ្យុដែលចែករំលែក ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងថវិកា ឲ្យមានប្រសិទ្ធភាពសម្រាប់គ្រួសារ ការគ្រប់គ្រងហិរញ្ញវត្ថុ តាមបែបឌីជីថល និងចំណេះដឹងជាច្រើនផ្សេងទៀត។

កាលពីថ្មីៗនេះ វីងឈ្នះឥតល្ហែររដូវកាលទី២ បានផ្តល់រង្វាន់ជាទឹកប្រាក់១០០០លានរៀល ដល់អតិថិជនរបស់ខ្លួនរួចមកហើយ។

ដោយមានអ្នកជំនាញចូលរួមជាច្រើន កម្មវិធីនេះ នឹងផ្សាយបន្តផ្ទាល់តាមរយៈវិទ្យុ Veyo FM 105.5, FM 102, Women’s Media FM 103.5, Raksmey Hang Meas និងវិទ្យុ Hang Meas។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកានតំណ https://www.wingmoney.com/km/wing-chhneas-ith-la-hae-season-3/