(ភ្នំពេញ)៖ ម៉ូតូសេរីថ្មីជាច្រើនគ្រឿងត្រូវបានចែកជូនទៅកាន់អ្នកដែលមានសំណាងនៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសតាមរយៈកម្មវិធី កោស កោស កោស។

ឈ្នះ ឈ្នះ ឈ្នះ! ពីផលិតផលដែកទីប-ស អាយ. អេស. អាយ និងស័ង្កសី អាយ. អេស. អាយ ផាម ជាបន្តបន្ទាប់។ ជាពិសេសថ្មីៗនេះ មានអតិថិជនដែលមានសំណាងឈ្នះម៉ូតូសេរីថ្មីបន្ថែមទៀតជិត ១០គ្រឿង រួមមាន អ្នកខេត្តមណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ អ្នកស្រុកស្អាង ខេត្តកណ្ដាល ស្រុកពញាឮ កណ្ដាល និងខេត្តសៀមរាប ហើយរង្វាន់នឹងមានបន្តបន្ទាប់ទៀត ថាមិនត្រូវអ្នកឈ្នះបន្ទាប់អាចជាអ្នក។

ដើម្បីក្លាយជាអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូសេរីថ្មី និងរង្វាន់ជាច្រើនទៀតជាង ៦០០រង្វាន់ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញដែក និង ស័ង្កសីរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ចាប់ពី ២០០ដុល្លារឡើងនោះនឹងទទួលបានឆ្នោតកោសផ្សងសំណាងមួយសន្លឹក ហើយការផ្តល់ឆ្នោតកោសផ្សងសំណាងនេះនឹងបន្តរហូតរង្វាន់អស់ពីស្តុក។

ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា លោកអ្នកអាចរកជាវផលិតផលដែក និងស័ង្កសីរបស់ក្រុមហ៊ុនបាននៅដេប៉ូចែកចាយទូទាំងប្រទេស ហើយកុំភ្លេចសួររកសន្លឹកឆ្នោតដើម្បីមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់នេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL (https://www.facebook.com/isisteel.com.kh/?ref=bookmarks)