(អាមេរិក)៖ TikTok ជាកម្មវិធីកម្សាន្តបែបវីដេអូខ្លីៗដ៏កំពុងតែពេញនិយមនាពេលបច្ចុប្បន្ន ហើយថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok កំពុងតែតេស្ដប្រើប្រាស់វីដេអូឱ្យមានរយៈពេលវែងជាង១នាទី ពោលគឺ អាចរហូតដល់៣នាទី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ ByteDance បានសាកល្បងតេស្ដផុសវីដេអូរយៈពេលវែង ខណៈដែលបច្ចុប្បន្នអ្នកប្រើប្រាស់ទាំងអស់អាចផុសវីដេអូបានត្រឹមតែ ១ នាទី ។

មានមតិជាច្រើនបានលើកឡើងថា បើសិនជា TikTok ប្ដូរពីការផុសវីដេអូ ១នាទី ឬ៦០វីនាទី ទៅជា ៣នាទី ឬវែងជាងនេះនោះ កម្មវិធី TikTok នឹងក្លាយទៅជាបណ្ដាញសង្គមមួយដែលដូចគ្នាទៅនឹង YouTube មិនខាន ហើយ TikTok អាចនឹងបាត់ប្រជា ប្រិយភាព ព្រោះ TikTok ល្បីដោយសារតែផុសវីដេអូខ្លីៗ៕