(កូរ៉េ)៖ ខណៈឆ្នាំ២០២០ កំពុងខិតជិតចូលមកដល់ទីបញ្ចប់ បណ្តាញសង្គមយូធូប បានបញ្ចេញវីដេអូចម្រៀងទាំង១០របស់កូរ៉េខាងត្បូង មានចំនួនអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

ក្នុងបញ្ជីបទចម្រៀង ដែលមានចំនួនអ្នកចូលទស្សនាច្រើនជាងគេនោះ គេសង្កេតឃើញថា បទចម្រៀងចំណងជើងថា «Dynamite» របស់ក្រុមចម្រៀងបុរស BTS គឺឈរនៅចំណាត់ថ្នាក់លេខ១។ ចំណាត់ថ្នាក់នេះផងដែរ គឺរាប់បញ្ចូលតែវីដេអូចម្រៀងដែលបង្ហោះក្នុងយូធូប ក្នុងឆ្នាំ២០២០ ប៉ុណ្ណោះ ហើយចំនួនអ្នកចូលទស្សនាវីដេអូចម្រៀងទាំងនោះទៀតសោត គឺរាប់បញ្ចូលអ្នកទស្សនាក្នុងប្រទេសកូរ៉េប៉ុណ្ណោះ។

ទិន្នន័យវីដេអូចម្រៀងទាំងនេះ ត្រូវបានប្រមូលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ខាងក្រោមនេះ គឺជាវីដេអូចម្រៀងទាំង១០របស់កូរ៉េ ដែលមានចំនួនអ្នកចូលទស្សនាច្រើនបំផុតប្រចាំឆ្នាំ៖

ទី១៖ បទចម្រៀង «Dynamite» របស់ក្រុម BTS។
ទី២៖ បទចម្រៀង «Any Song» របស់ក្រុម Zico។
ទី៣៖ បទចម្រៀង «ON’ Kinetic Manifesto Film: Come Prima» របស់ក្រុម BTS។
ទី៤៖ បទចម្រៀង «How You Like That» របស់ក្រុមចម្រៀងនារី BLACKPINK។
ទី៥៖ បទចម្រៀង «Eight (Prod.&Feat.Suga of BTS» របស់ក្រុម IU។
ទី៦៖ បទចម្រៀង «WANNABE» របស់ក្រុម ITZY។
ទី៧៖ បទចម្រៀង «Aloha» របស់ Jo Jung Suk។
ទី៨៖ បទចម្រៀង «Tes Hyung» របស់ Na Hoon Ah។
ទី៩៖ បទចម្រៀង «Lovesick Girls» របស់ក្រុមចម្រៀងនារី BLACKPINK។
ទី១០៖ បទចម្រៀង «Nonstop» របស់ក្រុមចម្រៀង Oh My Girl»៕