(ក្រុងឡុងដ៍)៖ តាមប្រភពព័ត៌មានពី BBC បានចេញផ្សាយថា កីឡាករខ្សែការពារ ២រូបរបស់ Chelsea អាចចាកចេញពីក្លិបនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនាខែមករាខាងមុខរួមមានខ្សែការពារ Antonio Rudiger និងមិត្តរួមក្រុម Fikayo Tomori ដែលមិនស្ថិតក្នុងជម្រើស ១១នាក់របស់អ្នកចាត់ការទូទៅ Frank Lampard ក្នុងការប្រជែងពានលីគអង់គ្លេស Premier League រដូវកាលនេះ។

កីឡាករសញ្ជាតិអាល្លឺម៉ង់ Antonio Rudiger វ័យ ២៧ឆ្នាំ បង្ហាញខ្លួនបានតែ ១ប្រកួតប៉ុណ្ណោះរដូវកាលនេះ ជាមួយក្រុមតោខៀវចាប់តាំងពីបានចូលមកកាន់ទឹកដី Stamford Bridge ឆ្នាំ២០១៧ ដោយសរុបលេងបាន ៨១ប្រកួត និងរកបាន ៥គ្រាប់ នៅពេលក្លិបរួមលីគ Tottenham និង West Ham United បានកំពុងចាប់អារម្មណ៍។

ដូចគ្នានោះដែរសម្រាប់មិត្តរួមក្រុមវ័យ ២២ឆ្នាំ សញ្ជាតិអង់គ្លេស Fiyako Tomori មិនទាន់ត្រូវបានដាក់ឲ្យចូលលេងនៅឡើយទេរដូវកាលនេះ ដែលមានក្លិប Everton ព្យាយាមក្នុងការចុះកិច្ចសន្យាខ្ចីជើងផងដែរ៕