(ភ្នំពេញ)៖ ខលហ្គែត ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោក ដែលឈរជើងបានយូរជាងគេ ហើយនៅជុំវិញពិភពលោក មានគ្រួសារចំនួន ៦២% ប្រើប្រាស់ផលិតផលនេះ ដូច្នេះដើម្បីលើកទឹកចិត្ដដល់អតិថិជន នៅឆ្នាំ២០២០នេះ បានផ្ដល់កម្មវិធីពិសេស កោសភ្លាមឈ្នះភ្លាម ដោយផ្ដល់ជូនអតិថិជន នូវរង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់។

ជាក់ស្ដែងកាលពីចុងខែវិច្ឆិកានេះ បានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើននាក់ ដែលមកពីខេត្តក្រុងផ្សេងៗគ្នាទូទាំងប្រទេស។ លើសពីនេះទៅទៀត បានរកឃើញអតិថិជនម្នាក់ ដែលឈ្នះរង្វាន់ពីកម្មវិធីកោសភ្លាមឈ្នះភ្លាម គឺលោកស្រី សួស គា មកពីខេត្តកំពង់ធំ ដែលបានឈ្នះរង្វាន់រថយន្ត Toyota Avanza ស៊េរីឆ្នាំ២០២០។

លោកស្រី សួស គា បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលគាត់បានឈ្នះរង្វាន់ គាត់ពិតជារំភើបរីករាយខ្លាំងណាស់ នៅពេលដែលកោសហើយបានឃើញថា បានឈ្នះរង្វាន់រថយន្ត នៅក្នុងប្រអប់ថ្នាំដុសធ្មេញខលហ្គែត ដែលមានប្រូម៉ូសិនពិសេសនេះ។ លោកស្រីបន្ដថា «សូមអរគុណដល់ ខលហ្គែត ដែលបានផ្តល់នូវរង្វាន់ពិតដល់ខ្ញុំនៅថ្ងៃនេះ»

ទោះបីជារង្វាន់ធំត្រូវបានផ្តល់ជូនអ្នកឈ្នះរួចហើយ ប៉ុន្តែនៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំការប្តូរយករង្វាន់ ពីអ្នកឈ្នះនៅចុងខែធ្នូនេះ។ ដូច្នេះសូមកុំភ្លេចកោសក្នុងប្រអប់ ខលហ្គែត នៅពេលដែលអ្នកទិញថ្នាំដុសធ្មេញ ខលហ្គែត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។

គួររំលឹកថា ជាច្រើនឆ្នាំមកហើយ ដែលខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាត និងសភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។

សម្រាប់នៅកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។

ខលហ្គែត ក៏បានជឿជាក់ថា អតិថិជន នឹងទទួលបាននូវអនាគតដ៏ល្អប្រសើរ ដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ២០២០នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម៕

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗផ្សេងៗសូមចុច follow Facebook Page: Colgate Cambodia